លោក Trump សន្យាបញ្ជូនកងទ័ពបន្ថែមទៅប៉ូឡូញ ខណៈលោក Rubio ជួបជាមួយសម្ព័ន្ធមិត្ត

2026/05/23 12:45:27 am        59

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ក​ឲ្យមាន​ការ​​ភ្ញាក់ផ្អើលដល់​សម្ព័ន្ធមិត្តក្នុង​អង្គការ​ណាតូ (NATO) ដោយសន្យាថា នឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥.០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ ពោល​គឺ​ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ជួបជាមួយរដ្ឋមន្ត្រីសម្ព័ន្ធមិត្ត នៅស៊ុយអែត នា​ថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះ​ ក្នុង​អំឡុង​ពេលមានការបែកបាក់យ៉ាងខ្លាំង​ ជុំវិញសង្គ្រាមអ៊ីរ៉ង់។

នៅក្នុងការបង្ហោះលើ​បណ្ដាញសង្គម Truth Social លោក Trump បានលើកឡើងពីទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីជាតិនិយមអភិរក្សនិយមរបស់ប៉ូឡូញ គឺលោក Karol Nawrocki ជាហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់លោក ក្នុងការបញ្ជូនកងទ័ពបន្ថែម។

លោក Trump បានបញ្ជាក់​នៅក្នុងការបង្ហោះនោះ​ថា៖ «ដោយផ្អែកលើភាព​ជោគ​ជ័យ​នៅក្នុង​ការបោះឆ្នោត​របស់ប្រធានាធិប​តី​ប៉ូឡូញ​នាពេល​នេះ គឺ​លោក Karol Nawrocki ដែលខ្ញុំគាំទ្រ​ដោយ​​មោទនភាព និង​ដែលខ្ញុំ​​​មានមោទនភាព​ក្នុង​ការ​បង្កើត​​ទំនាក់ទំនងរបស់យើងជាមួយគាត់ ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសឲ្យ​ដឹង​ថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន ៥.០០០នាក់ទៅកាន់ប្រទេសប៉ូឡូញ»។

នេះ​គឺជាការផ្លាស់ប្តូរដ៏គួរឲ្យ​ភ្ញាក់ផ្អើលមួយ ក្រោយ​រយៈពេលជាច្រើនសប្តាហ៍ដែលលោក Trump បានរិះគន់សមាជិកអង្គការ​ណាតូយ៉ាងខ្លាំង​ ក្នុង​ការមិនធ្វើអ្វីបន្ថែមទៀត ដើម្បីជួយដល់​យុទ្ធនាការយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកបាននិយាយថា លោកកំពុងពិចារណាដកខ្លួនចេញពីសម្ព័ន្ធមិត្តនេះ​ ហើយបានចោទសួរ​ថា តើទីក្រុងវ៉ាស៊ីនតោនត្រូវមាន​កាតព្វកិច្ច​​​គោរពកតិកាសញ្ញាការពារជាតិទៅវិញទៅមកដែរ ឬទេ។

មុនពេលចាកចេញទៅចូល​រួម​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់​អង្គការ​ណាតូ នៅទីក្រុង Helsingborg ប្រទេសស៊ុយអែត លោក Rubio បាននិយាយថា លោក Trump មានការខកចិត្តយ៉ាងខ្លាំង ចំពោះសមាជិកសម្ព័ន្ធមិត្តដែលមិនបានអនុញ្ញាតឲ្យ​សហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព នៅលើទឹកដីរបស់ពួកគេសម្រាប់សង្គ្រាមនេះ​ ដោយបានចង្អុលបង្ហាញជាពិសេសទៅអេស្ប៉ាញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        1
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm