កម្ពុជាមានទំហំជញ្ជីងពាណិជ្ជកម្មជាង ១៣ប៊ីលានដុល្លារ​ ក្នុងត្រីមាសទី១

2022/04/19 12:55:09 pm        1.1 K

ភ្នំពេញ៖ កម្ពុជាមានទំហំជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសដៃគូពាណិជ្ជកម្មជាង ១៣ ប៊ីលានដុល្លារ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កើនឡើង ៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ការកើនឡើងនេះ គឺដោយសារកម្ពុជា ទទួលបានជោគជ័យលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ អនុញ្ញាតឱ្យមានការបើកសកម្មភាពសង្គមសេដ្ឋកិច្ចឡើងវិញ។

យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចាប់ពីខែមករា ដល់មីនា ឆ្នាំ២០២២កម្ពុជា មានទំហំពាណិជ្ជកម្មរហូតប្រមាណ ១៣,១៦ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជា​នាំចេញទំនិញ​ទៅកាន់ទីផ្សារពិភពលោក​ ជាង៥,៧ពាន់លានដុល្លារ ​ខណៈនាំចូលវិញ មាន៧,៤ពាន់លានដុល្លារ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​យល់ឃើញថា ភាពស៊ាំ​ក្នុង​សង្គម​នឹង​ជំងឺកូវីដ ដោយសារយុទ្ធសាស្រ្តចាក់វ៉ាក់សាំងកូវីដ១៩ របស់រាជរដ្ឋាភិបាល​ ធ្វើឱ្យកម្ពុជា អាច​ដំណើរការសកម្មសង្គមសេដ្ឋកិច្ចបានយ៉ាងលឿន ​ធៀប​នឹងប្រទេសដៃទៀត អំណោយ​ផលដល់​ការធ្វើពាណិជ្ជកម្ម និងវិនិយោគ។

ស្ថិតិជញ្ជីងពាណិជ្ជកម្ម របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅក្នុងត្រីមាស​ទីមួយ​នេះ ប្រទេសចិនមានទំហំពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា​ ដែលមាន​តម្លៃរហូតដល់ជិត ២,៩ពាន់លានដុល្លារ។

ចំណែក ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបាន ក្នុងរង្វង់ ២,២ពាន់ដុល្លារ។ ដៃគូពាណិជ្ជកម្មបន្ទាប់គឺប្រទេសវៀតណាមមាន ១,៧ពាន់ដុល្លារ ប្រទេសថៃ មាន ១,១ពាន់ដុល្លារ​ និងប្រទេស​សិង្ហបុរី ជិត៩៨០លានដុល្លារ។

សូមជម្រាបថា កាលឆ្នាំ២០២១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្ម​ជាមួយប្រទេស-តំបន់​នៅ​លើពិភព​លោក​បានជាង ៤៨​ពាន់ល្លានដុល្លារ។ ក្នុងនោះ​ការនាំចេញរបស់កម្ពុជា​ គឺមាន ១៩,៣ពាន់លានដុល្លារ។​ រីឯការនាំចូលវិញគឺមាន ២៨,៧​ ពាន់លានដុល្លារ។ នេះបើយោង​តាម​ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​​​៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        405
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        415

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm