បណ្តាញជំនួយ៖ អ្នកស្ម័គ្រចិត្តចេញ​ពី​ផ្ទះមួយទៅផ្ទះមួយ ដើម្បីដោះស្រាយ​ពាក្យចចាមអារ៉ាម អំពីជំងឺ Ebola នៅកុងហ្គោ

2026/05/23 03:19:08 am        81


សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) បានឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ (ទី២២ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា អ្នកស្ម័គ្រចិត្តកំពុងចេញ​ពី​ផ្ទះ​មួយ​ទៅផ្ទះមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត អំពីជំងឺ Ebola ក្នុងតំបន់ដែលស្ថិតនៅចំកណ្តាលនៃការផ្ទុះឡើង នៅ​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

វីរុស​ជំងឺ​ Ebola ប្រភេទ Bundibugyo ដែលមិនមានវ៉ាក់សាំងការ​ពារ​ ឬការព្យាបាលដែលត្រូវបានអនុម័ត ត្រូវបានប្រកាសថា ជាគ្រា​អាសន្ននៃការក្ដី​បារម្ភជា​អន្តរជាតិ ដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង​មក​។

IFRC បានប្រាប់​ថា ខ្លួនកំពុងធ្វើការជាមួយសហគមន៍ នៅតំបន់ Mongbwalu ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនូវ​ជំងឺនេះ ដើម្បីពន្យល់ថា តើ​មនុស្សអាចការពារខ្លួនយ៉ាង​ដូចម្ដេច និងថា តើ​ពេលណាត្រូវស្វែងរកការថែទាំ។

លោកស្រី Gabriela Arenas អ្នកសម្របសម្រួលប្រតិបត្តិការប្រចាំ​តំបន់ សម្រាប់តំបន់អាហ្វ្រិករបស់​ IFRC បានប្រាប់អ្នកសារ​ព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុង Nairobi ថា៖ «ប្រតិកម្មរបស់សហគមន៍នៅតែមានភាព​ច្របូកច្របល់​។ សម្រាប់មនុស្សមួយចំនួន ការផ្ទុះឡើងនូវ​ជំងឺនេះ គឺពិតប្រាកដណាស់​ ហើយពួកគេកំពុងយកព័ត៌មាន អំពីវិធី​ការពារខ្លួន​។ សម្រាប់អ្នកផ្សេងទៀត នៅតែមានការសង្ស័យ ហើយ​មាន​ព័ត៌មានមិនពិតដែលអះអាងថា ជំងឺ Ebola ត្រូវបានប្រឌិតឡើង»។

គួរ​បញ្ជាក់​ថា ភាពតានតឹងបានលេចឡើងនៅក្នុង​សហគមន៍​​។ ក្រុមអ្នកតវ៉ាបានដុតតង់ សម្រាប់អ្នកជំងឺ Ebola បន្ទាប់ពីអាជ្ញាធរកុងហ្គោ បានបដិសេធមិនប្រគល់​សាកសពរបស់កីឡាករបាល់ទាត់នៅមូលដ្ឋាន​ជាទីស្រឡាញ់ម្នាក់ ដែលត្រូវបាន​សង្ស័យថា បានស្លាប់ក្នុងអំឡុង​ពេល​ផ្ទុះជំងឺនេះឡើង​។ ពួកគេចង់បញ្ចុះសពកីឡាករ​ដោយខ្លួនឯង ហើយក្រុមគ្រួសាររបស់គេ បានជំទាស់ថា ជំងឺ Ebola មិន​មែន​ជាដើម​ហេតុ​នៃ​ការស្លាប់​នេះ​ឡើយ​។

លោកស្រី​ Arenas បាននិយាយថា អ្វី​ដែល​បាន​កើត​ឡើង​នេះ បង្ហាញថា តើ​ហេតុ​អ្វីការកសាងទំនុកចិត្តនៅក្នុងសហគមន៍ មានសារៈសំខាន់ខ្លាំង​ម៉្លេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        76
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        109
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm