ជើងហោះហើរចេញ-ចូលកម្ពុជា​កើនឡើង បើទោះបីជា ពិភព​លោកជួបបញ្ហាការផ្គត់ផ្គង់ប្រេងឥន្ធនៈ​​ជាសកល​ក្តី​

2026/05/23 06:16:23 pm        126

ភ្នំពេញ៖ ទោះបីជា សកលលោកកំពុងប្រឈមភាពរអាក់រអួលនៃការ​ផ្គត់ផ្គង់ប្រេងឥន្ធនៈដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា កម្ពុជា​បានទទួលបានជើងហោះចេញ-ចូល​ជាង ២ម៉ឺនជើងក្នុងរយៈពេល ៤ខែដើមឆ្នាំ​២០២៦ កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាកាសយានដ្ឋានអន្តរជាតិ​តេជោ(KTI) ទទួលបានជើងហោះហើរចេញ-ចូលច្រើនជាងគេ មានចំនួនប្រមាណ​ ៧០០ជើងក្នុង​មួយសប្តាហ៍​។

របាយការណ៍​វឌ្ឍនភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុង​រយៈពេល ៤ ខែ ដើមឆ្នាំ ២០២៦ កម្ពុជាទទួលបានជើងហោះហើរ​ចេញ​-ចូល(ទ្វេទិស) មានចំនួន ២៣ ២០៤ ជើង កើន ២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន ៧០៨ ជើង/សប្តាហ៍ (ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២២៤ ជើង/សប្តាហ៍ (ទ្វេទិស), និង​អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥០ ជើង/សប្តាហ៍ (ទ្វេទិស)។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៌ស៊ីវិល បានបញ្ជាក់ថា គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជា បណ្តាញអាកាសចរណ៍ទូទៅ នៅតែបន្តប្រតិបត្តិការជាធម្មតា។ គិតមកដល់ពេលនេះ កម្ពុជាមិនទាន់មានការលុបចោលជើងហោះហើរទ្រង់ទ្រាយធំដោយសារតម្លៃប្រេងដូចករណីខ្លះនៅតំបន់ផ្សេងទេ ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍កំពុងតាមដានស្ថានការណ៍សកលយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុនាពេលខាងមុខ។

ឯកឧត្តម អះអាងថា៖ «សម្រាប់កម្ពុជា វិស័យអាកាសចរណ៍នៅតែបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនអ្នកដំណើរ ការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងការចូលមករបស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ។ រាជរដ្ឋាភិបាល និងអាជ្ញាធរអាកាសចរស៊ីវិល ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃទីផ្សារប្រេង និងស្ថានភាពអាកាសចរណ៍សកល ដើម្បីធានានូវស្ថិរភាព និងនិរន្តរភាពនៃវិស័យនេះ»។

របាយការណ៍របស់​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាប្រតិបត្តិការហោះហើរមានការតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួននិងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗ ចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេរទិស) ក្នុងនោះមានជើងហោះហើរចំនួន ៤៦ ជើង/សប្តាហ៍ (ទ្វេរទិស) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (រាប់បញ្ជួលជើងហោះហើរដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ៨ ជើង/សប្តាហ៍) និង ៦ ជើង/សប្តាហ៍ (ទ្វេរទិស) នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

របាយការណ៍ដដែល បញ្ជាក់ទៀតថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ​២០២៦នេះ ប្រទេសកម្ពុជា​ទទួលបានអ្នកដំណើរតាមផ្លូវអាកាសទាំងបី (ទ្វេទិស) មានចំនួនជាង ២ លាននាក់ (២,៤២៨,០០៩ នាក់) ថយចុះប្រមាណ ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ គិតត្រឹមថ្ងៃទី ១ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល មានចំនួន ៣៣ ក្រុមហ៊ុន ក្នុងនោះ រួមមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm