អ្នកជំនាញរំពឹងថា សេដ្ឋកិច្ចឆ្នាំ២០២៦ មានកំណើនខ្ពស់ជាង ៤,២% ខណៈក្នុងវិបត្តិវិស័យគាំទ្រនៅបន្តល្អប្រសើរ

2026/05/23 06:24:35 pm        182

អ្នកជំនាញក្នុងអាជីវកម្ម វាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងមានកំណើនខ្ពស់ជាងការរំពឹងទុករបស់រាជរដ្ឋាភិបាល ៤,២% ខណៈចលនាអាជីវកម្មក្នុងស្រុកកំពុងបន្តយ៉ាងសកម្ម តាមរយៈលំហូរវិនិយោគ និងកំណើននៃការនាំចេញជាដើម (ទោះបី ពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជាក៏ដោយ)។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការអាជីវកម្ម ក្នុងស្រុក និងការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះថា ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានស្តារឡើងវិញ ដោយបន្តរក្សាបាននូវស្ថិរភាពម៉ា ក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៥% នៅក្នុងឆ្នាំ២០២៣, និងប្រមាណ ៦% នៅឆ្នាំ ២០២៤ ហើយនៅឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាក៏សម្រេច ៥,៣% ផងដែរ។

លោកបណ្ឌតិ បន្តថា ចំណែកនៅដើមឆ្នាំ២០២៦ ពិភពលោកក៏ដូចកម្ពុជា កំពុងជួបញ្ហាប្រឈមជាច្រើនដូចជា បញ្ហាពន្ធគយ បដិការរបស់សហរដ្ឋអាមេរិក, ឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការកើនឡើងថ្លៃប្រេងឥន្ធនៈ បានកំពុងធ្វើឱ្យមានសម្ពោធអតិផរណា និងជះឥទ្ធិពលដល់វិស័យសំខាន់ៗដូចជា ទៅលើវិស័យកសិកម្ម ដឹកជញ្ជូន ទេសចរណ៍ និងការលក់ដុំ-រាយជាដើម។ លោកបណ្ឌិត បន្ថែមថា ខណៈដែលពិភពលោកកំពុងជួបបញ្ហាប្រឈមទាំងនេះ ប៉ុន្តែបើក្រឡេកមើលការនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុងបន្តកំណើនកើនឡើង ជាពិសេសការនាំចេញទៅសហរដ្ឋអាមេរិក ខណៈនៅក្នុងភាពមិនប្រាកដប្រជាពីបញ្ហាពន្ធគយបដិការ តែទីផ្សារមួយនេះបានស្រូបយកទំ​និញកម្ពុជាមានកំណើនកើនឡើង។ ក្នុង នោះចំពោះទីផ្សារអឺរ៉ុបក៏មានកំណើនផងដែរ ខណៈកម្ពុជានៅទទួលបាន EBA នៅលើមុខទំនិញមួយចំនួន ស្របពេលទីផ្សារអង់គ្លេស បានផ្តល់ GSP ជាដើម។ ក្រៅពីនេះកម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាបន្តបន្ទាប់ បង្កើតរោងចក្រសហគ្រាស ផលិតដើម្បី នាំចេញ ការបង្កើនការ និងប្រាក់ចំណូលជាដើម និងស្របពេលការដាក់ចេញនូវវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល នៃការទប់ស្កាត់ ផលប៉ះពាល់នានា។

ជុំវិញកំណើនសេដ្ឋកិច្ចនេះ យោងតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩,​ រាជរដ្ឋាភិបាលបានទម្លាក់ ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបាកនៃឥទ្ធិពលសាយភាយ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើន ថ្លៃថាមពល ក្នុងនោះលើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ក៏បានទម្លាក់នូវអត្រាកំណើន ក្នុងនោះវិស័យឧស្សាហកម្ម ក្នុងឆ្នាំ២០២៦នេះ បានទម្លាក់ការវាយតម្លៃមកនៅត្រឹមប្រមាណ ៦,៧% ខណៈដែលវិស័យនេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%។ ចំណែកវិស័យសេវាកម្ម បន្ថយអត្រាកំណើនមកនៅត្រឹម ២,៦% ខណៈជំហានដំបូងត្រូវបានប៉ាន់ស្មាន ៣,៣%, ដោយ ឡែកវិស័យកសិកម្ម ត្រូវបានគ្រោងនៅដើមឆ្នាំប្រមាណ ១,២% ទម្លាក់ មកនៅត្រឹម ០,៧%៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        92
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm