លោក Tom Fletcher អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានប្រកាសកាលពីថ្ងៃសុក្រថា លោកកំពុងបែងចែកថវិការហូតដល់ ៦០ លានដុល្លារអាមេរិក ពីមូលនិធិឆ្លើយតបបន្ទាន់របស់UN ដើម្បីពន្លឿនការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងទូទាំងតំបន់នេះ។
លោក Fletcher បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងចាំបាច់ត្រូវទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអេបូឡានេះ»។
លោកបាននិយាយថា ខណៈពេលដែលសហគមន៍មនុស្សធម៌ ត្រូវបានចល័តយ៉ាងពេញលេញ បរិបទរោគរាតត្បាត កំពុងបង្កបញ្ហាប្រឈម៖ ពុំទាន់មានវ៉ាក់សាំង ឬការព្យាបាលដែលមានអាជ្ញាប័ណ្ណសម្រាប់មេរោគជំងឺអេបូឡាគឺ Bundibugyo នៅឡើយទេ»។
ដោយកត់សម្គាល់ថា ទាំងនេះគឺជាបរិយាកាសប្រតិបត្តិការដ៏លំបាកបំផុតមួយចំនួន នៅក្នុងពិភពលោកសម្រាប់ការងារជួយសង្គ្រោះជីវិត ជាមួយនឹងជម្លោះ និងប្រជាជនផ្លាស់ទីលំនៅកាន់តែច្រើន លោក Fletcher បាននិយាយថា អង្គការសហប្រជាជាតិ កំពុងធ្វើការដើម្បីធានាការធ្វើដំណើរដោយសុវត្ថិភាព និងប្រកបដោយចីរភាពសម្រាប់អ្នកឆ្លើយតបជួរមុខ រួមទាំងទៅកាន់តំបន់ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធផងដែរ៕