ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) កាលពីថ្ងៃសុក្រ បានគូសបញ្ជាក់ពីផលប៉ះពាល់នៃវិបត្តិក្នុងតំបន់លើសន្តិសុខថាមពលសកល ដោយអំពាវនាវឲ្យមានការផ្គត់ផ្គង់ដែលមានស្ថិរភាព និងជរុញឲ្យមានផ្លូវដឹកជញ្ជូនថាមពលកាន់តែច្រើន។
ថ្លែងទៅកាន់កិច្ចប្រជុំកំពូលស្តីពីធនធានធម្មជាតិអ៊ីស្តង់ប៊ុលលើកទី២ លោក អឺដូហ្កាន់ បាននិយាយថា ភាពតានតឹងភូមិសាស្ត្រនយោបាយថ្មីៗនេះ និងការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បានបង្ហាញពីភាពផុយស្រួយនៃទីផ្សារថាមពល និងសារៈសំខាន់នៃលំហូរប្រេង និងឧស្ម័នដែលមិនមានការរំខាន។
លោកបានកត់សម្គាល់ថា ការពង្រីកសមត្ថភាពឧស្ម័នធម្មជាតិរាវ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គឺជាគន្លឹះក្នុងការបង្កើនភាពបត់បែន និងកាត់បន្ថយផលប៉ះពាល់នៃការផ្គត់ផ្គង់ដែលអាចកើតមាន។
លោក អឺដូហ្កាន់ ក៏បានលើកឡើងពីការផលិតឧស្ម័នធម្មជាតិដែលកំពុងបន្តរបស់ប្រទេសទួរគី នៅក្នុងសមុទ្រខ្មៅ និងសកម្មភាពរុករកដែលមានគោលបំណងគាំទ្រដល់ការផ្គត់ផ្គង់ក្នុងស្រុក ក៏ដូចជាការខួងយកប្រេងនៅសមុទ្រ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យថាមពល និងរ៉ែ៕