ក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប នឹងផ្អាកយកពន្ធគយជាបណ្ដោះអាសន្នលើជីសំខាន់ៗដែលមានមូលដ្ឋានលើអាសូតដូចជាអ៊ុយរ៉េ និងអាម៉ូញាក់រយៈពេលមួយឆ្នាំ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់។
តម្លៃជីសកលបានកើនឡើង បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូសស្ទើរតែទាំងស្រុង ដែលជាផ្លូវដឹកជញ្ជូនតូចចង្អៀតតាមបណ្តោយឆ្នេរសមុទ្រអ៊ីរ៉ង់ ដែលប្រហែលមួយភាគបីនៃការជួញដូរជីសកល ឆ្លងកាត់។
ខណៈពេលដែលសហភាពអឺរ៉ុបមិនពឹងផ្អែកលើជីដែលមានមូលដ្ឋានលើអាសូត ពោលគឺអ៊ុយរ៉េ ដែលផលិតនៅមជ្ឈិមបូព៌ា តម្លៃសម្រាប់ជីគ្រប់ប្រភេទ បានកើនឡើង ស្របពេលដែលប្រទេសនានា កំពុងប្រណាំងប្រជែងគ្នា ដើម្បីស្វែងរកជម្រើសជំនួស។
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានព្រមានកាលពីខែមុនថា ការបិទផ្លូវដ៏យូរអាចបង្កឲ្យមានគ្រោះមហន្តរាយកសិចំណីអាហារ៕