ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសចំពោះការវាយប្រហារកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយអ៊ុយក្រែនលើមហាវិទ្យាល័យមួយ ក្នុងទីក្រុង Starobelsk នៃសាធារណរដ្ឋប្រជាមានិត Lugansk (LPR)។
លោកបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយនិស្សិតបញ្ចប់ការសិក្សានៃកម្មវិធី Time of Heroesថា៖«ខ្ញុំត្រូវចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍សោកនាដកម្មដែលអ្នកប្រហែលជាធ្លាប់បានឮ ព្រឹត្តិការណ៍សោកនាដកម្មនៅក្នុងសាធារណរដ្ឋប្រជាមានិត Lugansk។ កាលពីយប់ថ្ងៃព្រហស្បតិ៍ របបណាស៊ីថ្មីដែលបានដណ្តើមអំណាចនៅទីក្រុងគីវ បានបើកការវាយប្រហារភេរវកម្មលើអន្តេវាសិកដ្ឋាននិស្សិតនៃមហាវិទ្យាល័យគរុកោសល្យ Starobelsk នៅពេលដែលនិស្សិត កំពុងដេកលង់លក់»។
នៅយប់ថ្ងៃព្រហស្បតិ៍ កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារដោយយានដ្រូនលើអគារ និងអន្តេវាសិកដ្ឋានមហាវិទ្យាល័យ Starobelsk។ មានក្មេងជំទង់ ៨៦ នាក់ ដែលមានអាយុចន្លោះពី ១៤ ទៅ ១៨ ឆ្នាំនៅខាងក្នុងនោះ នៅពេលមានការវាយប្រហារ។ មនុស្ស ៤នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និង ៣៩ នាក់ រងរបួស។ ក្រុមអ្នកជួយសង្គ្រោះបន្តសម្អាតកម្ទេចកម្ទី។ ប្រជាជនចំនួន ១៨ គ្រួសារ កំពុងរង់ចាំលទ្ធផលនៃប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ៕