ក្រឹត្យមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Federal Register ដែលបានប្រមូលឯកសារផ្លូវការរបស់រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) បានបន្តទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងសមាជិកនៃថ្នាក់ដឹកនាំបេឡារុសសម្រាប់រយៈពេលមួយឆ្នាំ ទៀត។
ទណ្ឌកម្មទាំងនេះ ត្រូវបានដាក់ចេញនៅឆ្នាំ ២០០៦ និងបានបន្តនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២១។ ទណ្ឌកម្មទាំងនោះ ត្រូវបានកំណត់ឲ្យផុតកំណត់ នៅថ្ងៃទី ១៦ ខែមិថុនា។
ក្រឹត្យនោះចែងថា៖«សកម្មភាព និងគោលនយោបាយរបស់សមាជិកមួយចំនួននៃរដ្ឋាភិបាលបេឡារុស និងបុគ្គលផ្សេងទៀត បន្តបង្កការគំរាមកំហែងមិនធម្មតា និងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក»។
ក្រឹត្យនេះចែងថា ដូច្នេះ វាចំាបាច់ត្រូវបន្តស្ថានភាពគ្រាអាសន្នជាតិមួយឆ្នាំទៀត ដែលបានប្រកាសនៅក្នុងក្រឹត្យលេខ ១៣៤០៥»៕