​តំណាងកម្ពុជាប្រចាំអាយឆា គូសបញ្ជាក់ពីផលប៉ះពាល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះជនភៀសសឹកខ្មែរព្រោះកងទ័ពថៃនៅតែបន្តរាយលួសបន្លា និងដាក់ទូកុងតឺន័រ នៅក្នុងទឹកដីកម្ពុជារារាំងមិនឱ្យត្រឡប់ទៅផ្ទះវិញបាន

2026/05/23 11:11:57 pm        293

ភ្នំពេញ៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក. បានគូសបញ្ជាក់ពីផលប៉ះពាល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចំពោះជនភៀសសឹកខ្មែរជាង ៣២,០០០នាក់ ព្រោះកងទ័ពថៃនៅតែបន្តរាយលួសបន្លា និងដាក់ទូកុងតឺន័រ នៅក្នុង ទឹកដីកម្ពុជា រារាំងមិនឱ្យត្រឡប់ទៅផ្ទះវិញបាន ដែលមិនគោរពទៅនឹងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានព្រមព្រៀងអនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋាន និងប្រកបមុខរបរចិញ្ចឹមជីវិតវិញ ដោយសុវត្ថិភាព ប្រកបដោយភាពថ្លៃថ្នូរ និងគ្មានការរារាំង។

ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា បានគូសបញ្ជាក់បែបនេះ ក្នុងឱកាស បានដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំរបស់អាយឆា លើកទី៤៣ ចាប់ពីថ្ងៃទី១៨-២២ ខែឧសភា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះដឹកនាំដោយលោក Bolivar L. Bao ប្រធានស្តីទីរបស់អាយឆា និងជាតំណាងរងប្រទេសហ្វីលីពីនប្រចាំអាយឆា និងមានការចូលរួមពីតំណាងប្រទេសប្រចាំអាយឆា និងលេខាធិការដ្ឋាន អាស៊ាន។

កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តសកម្មភាពពាក់ព័ន្ធនឹងសេចក្តីប្រកាសអាស៊ានស្តីពីសិទ្ធិមនុស្ស និងការ អភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពរបស់អាយឆា ឆ្នាំ២០២៦-២០៣០ និងកំណត់ត្រាសង្ខេបកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំក៏បានផ្តោតលើកម្មវិធីអាទិភាពស្តីពីទីក្រុងសិទ្ធិមនុស្ស ការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ការការពារស្ត្រី កុមារ និងក្រុមងាយរងគ្រោះ ព្រមទាំងសិទ្ធិមនុស្សនៅសមុទ្រ។ លើសពីនេះ តំណាងអាយឆាក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាសិទ្ធិមនុស្សសំខាន់ៗ ដូចជា សិទ្ធិទទួលបានទឹកស្អាត អនាម័យ សុខភាព ការកាត់បន្ថយភាពក្រីក្រ និងអំពើហិង្សាផ្អែកលើយេនឌ័រ ព្រមទាំងសិទ្ធិកុមារក្នុងមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍។ កិច្ចការត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ ក៏ត្រូវបានពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការរៀបចំ របាយការណ៍ប្រចាំឆ្នាំរបស់អាយឆា ឆ្នាំ២០២៥-២០២៦ និងកម្មវិធីអាទិភាពរបស់អាយឆា ឆ្នាំ២០២៧ ព្រមទាំង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងអង្គការពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ការកសាង សមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង។

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសសមាជិកអាស៊ាននីមួយៗ ដូចជា ការបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញនូវកម្មវិធី ឬគោលនយោបាយ និងការផ្តួចផ្តើមគំនិតផ្សេងៗ រួមទាំងវិធានការនានា ដើម្បីការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ក៏ដូចជាបញ្ហាប្រឈមនិងកង្វល់ក្នុងវិស័យសិទ្ធិមនុស្ស ផងដែរ។

ក្នុងអំឡុងនៃកិច្ចប្រជុំលើកទី៤៣នេះផងដែរ អោយឆាក៏មានកិច្ចជំនួបទ្វេភាគីជាមួយដៃគូ ចំនួន៦ រួមមាន ប្រទេសជប៉ុន ប្រទេសន័រវ៉េ សធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី និងបណ្តាញសាកលវិទ្យាល័យអាស៊ានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។ អាយឆា ក៏បានជួបប្រជុំជាមួយគណៈកម្មាធិការតំណាង អចិន្ត្រៃយ៍ (CPR) ដើម្បីផ្ទាល់ប្តូរយោបល់ ចំណេះដឹង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយឆា និង CPR។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានគូសបញ្ជាក់ពីផលប៉ះពាល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចំពោះជនភៀសសឹកខ្មែរជាង ៣២,០០០នាក់ ព្រោះកងទ័ពថៃនៅតែបន្តរាយលួសបន្លា និងដាក់ទូកុងតឺន័រ នៅក្នុង ទឹកដីកម្ពុជា រារាំងមិនឱ្យត្រឡប់ទៅផ្ទះវិញបាន ដែលមិនគោរពទៅនឹងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានព្រមព្រៀងអនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋាន និងប្រកបមុខរបរចិញ្ចឹមជីវិតវិញ ដោយសុវត្ថិភាព ប្រកបដោយភាពថ្លៃថ្នូរ និងគ្មានការរារាំង។ ហេតុដូចនេះឯកឧត្តម បានអំពាវនាវឱ្យមានវិធានការបន្ទាន់ និងចាំបាច់ក្នុងការជួយសម្របសម្រួលឱ្យជនភៀសសឹកខ្មែរត្រឡប់ទៅលំនៅឋានវិញ ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងបញ្ឈប់រាល់សកម្មភាពដែលបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីការពារសិទ្ធិមូលដ្ឋានរបស់ជនភៀសសឹក ស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នា នេះដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការការពារសិទ្ធិមនុស្ស។

ទន្ទឹមនេះ ឯកឧត្តម បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការបោកប្រាស់តាម ប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការដាក់ចេញឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការចាត់វិធានការម៉ឺងម៉ាត់ ក្នុងការចុះស៊ើបអង្កេត និងបង្ក្រាបទីតាំងសង្ស័យ ព្រមទាំងចាប់ខ្លួនជនជាប់ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាទីបញ្ចប់ កិច្ចប្រជុំបានសម្តែងនូវការកោតសរសើរដល់អោយឆាហ្វីលីពីន និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំបានយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm