អាជ្ញាធរតួកគីបានឃាត់ខ្លួនជនបរទេស ៨២នាក់ នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមដេស ( Daesh) និងមានគម្រោងទៅប្រទេសស៊ីរី ខណៈដែលការបង្ក្រាបរបស់ទួរគីប្រឆាំងនឹងក្រុមជីហាដកាន់តែទូលំទូលាយ។
មន្ត្រីនគរបាលបានធ្វើការវាយឆ្មក់ស្ទើរតែរាល់ថ្ងៃប្រឆាំងនឹងក្រុម Daesh នៅទូទាំងប្រទេស ដោយបង្កើនកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយថា ជនសង្ស័យពីមុនធ្លាប់មានជាប់ពាក់ព័ន្ធនឹងយុទ្ធជន Daesh នៅក្នុងតំបន់ជម្លោះ ហើយកំពុងមានគម្រោងព្យាយាមទៅដល់ស៊ីរី «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។
ដោយឡែកពីគ្នា ទីភ្នាក់ងារសារព័ត៌មាន Dogan ដែលគ្រប់គ្រងដោយឯកជន បានរាយការណ៍ថា សមាជិក Daesh ជិត ៨០០នាក់ ដែលត្រូវបានចោទប្រកាន់ថា បានឆ្លងដែនខុសច្បាប់ចូលទៅក្នុង ទួរគីពីប្រទេសស៊ីរី ទោះបីជាទីភ្នាក់ងារនេះមិនបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានក៏ដោយ៕