អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​នាំយកអំណោយសម្តេចធិបតី​ផ្តល់ជូនគ្រួសារវីរៈកងទ័ព

2026/05/24 02:16:17 am        119

បន្ទាយមានជ័យ​ ៖​នៅថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​ អ៊ុ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងលោកជំទាវ​ ជ័យ​ ណារីអ៊ុរាត្រី​ ឯកឧត្ដម​ ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងក្រុមការងារបាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត​ បន្តផ្តល់ជូនដល់គ្រួសារកងទ័ពចំនួន៣អង្គភាព​ រួមមាន​ អង្គភាពវរសេនាតូចថ្មេីជេីងលេខ៥១៤​ ចំនួន១០២គ្រួសា​រ​,​ វរសេនាតូចថ្មេីជេីងលេខ៥១៣​ ចំនួន១០៧គ្រួសារ​ ​និង​វរសេនាតូចថ្មេីជេីងលេខ៥១១​ ចំនួន១៧គ្រួសារ​ ចំណុះកងពលតូចថ្មេីរជេីង​ លេខ៥១ សរុបមានចំនួន២២៦គ្រួសារ។​

ក្នុងឱកាសនោះឯកឧត្តម​ អ៊ុ​ រាត្រី​ ក៏បានបញ្ជាក់ថា វរៈកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន​ ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខថ្នាក់ដឹកនាំជាខ្លាំង​ ជាពិសេសក្រុមគ្រួសារីរៈកងទ័ព​នៅសមរភមិក្រោយ​ ក៏ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ា​ណែត​ និងលោកជំទាវបណ្ឌិតតែងតែយកចិត្តទុកដាក់​ទំនុកបម្រុងគិតគូរខ្ពស់ជីវភាពតាមរយៈការផ្តល់ស្បៀងជាប់ជាប្រចាំ​ ដោយមិនទុកឱ្យគ្រួសារវីរៈកងទ័ពណាម្នាក់រងទុក្ខវេទនានោះឡេីយ​។ ​

ឯកឧត្តម​ អភិបាលខេត្ត​ លេីកឡេីងថា​ សុខទុក្ខរបស់បងប្អូនក្រុមគ្រួសាររបស់វីរៈកងទ័ព​ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ​ ដែលត្រូវរួមគ្នាដោះស្រាយជូនភ្លាមៗ​ ចំពោះក្រុមគ្រួសារវីរៈកងទ័ពដោយទទួលបានភាពកក់ក្តៅ​ គឺជាកម្លាំងចិត្តដ៏សំខាន់របស់វីរៈកងទ័ពនៅជួរមុខ​ ដែលកំពុងបំពេញភារៈកិច្ច​ ក្នុងកិច្ចការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ដូច្នេះហេីយទេីបប្រមុខរាជរដ្ឋាភិបាល​ តាមរយៈក្រុមការងារខេត្ត​ ដែលជាសេនាធិការ​ នឹងបន្តទំនុកបម្រុងដល់គ្រួសារវីរៈកងទ័ពជាប់ជាប្រចាំ​ បើទោះស្ថិតនៅក្នុងកាលទេសៈណាដ៏ដោយ​ រាជរដ្ឋាភិបាលមិនដែលមេីលរំលងក្រុមគ្រួសារវីរៈកងទ័ព​ និងប្រជាជនកម្ពុជានោះឡេីយ។

ក្នុងនោះដែរឯកឧត្ដម​ បន្តអំពាវនាវដល់គ្រួសារវីរៈកងទ័ព​ ក៏ដូចជាប្រជាជនកម្ពុជា​ ត្រូវបន្តជឿជាក់ទៅលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន។ ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថេរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរផងដែរ៕

សូមបញ្ជាក់ថា​ ចំពោះអំណោយ​ដែលទទួលបានក្នុងពេលនេះដោយមួយគ្រួសារ​ៗទទួលបានអង្ករ២០គីឡូក្រាម​,មីមួយកេស​,ទឹកស៊ីអ៊ីវ​១យួរ,ទឹកត្រី១យួរ,​ ត្រីខ​ ១យួរ​ សាច់ក្រក់១គីឡូក្រាម​​ រួមនឹងថវិកាមួយចំនួនផងដែរ៕ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm