សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរ

2026/05/24 03:42:25 am        313

ក្នុងមនោសញ្ចេតនាតក់ស្លុតជាទីបំផុតស្ទើរតែរកអ្វីប្រៀបផ្ទឹមពុំបាន និងការសោកស្ដាយជាពន់ពេកចំពោះមុខគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបានឆក់យកជីវិតបងប្អូនកម្មករ-កម្មការិនីរោងចក្រសរុប ១៤នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាក់ស្តែង, ភ្លាមៗនៅល្ងាចថ្ងៃទី២៣ ខែឧសភានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ចុះទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនីចំនួន ៩នាក់ ដែលរងគ្រោះនៅភូមិសាស្ត្រ ភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយដែលពិធីបុណ្យសពបានធ្វើរួមគ្នានៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ថ្ងៃស្អែកនេះ, គណៈប្រតិភូ នឹងបន្តទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកម្មករ-កម្មការិនី ៥រូបទៀត ដែលរងគ្រោះថ្នាក់នៅភូមិសាស្ត្រក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយដែលពិធីបុណ្យសពបានធ្វើនៅស្រុកកំណើតក្នុងភូមិព្រៃក្រាំង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនោះ គណៈប្រតិភូបានពាំនាំការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ និងការសោកស្ដាយជាពន់ពេកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារសពទាំងអស់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់បំផុត ដែលសុទ្ធសឹងជាបង្គោលដ៏រឹងមាំរបស់ក្រុមគ្រួសារនីមួយៗ និងជាធនធានមនុស្សដ៏សំខាន់របស់សង្គមជាតិ។

ជាមួយគ្នានេះ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួសារ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលរួមបុណ្យសពដល់គ្រួសារនីមួយៗនូវគ្រឿងឧបភោគបរិភោគ និងថវិកា ៤លានរៀល។ ដោយឡែក ចំពោះអ្នករងរបួស ដែលកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនានា, កាកបាទក្រហមកម្ពុជា នឹងចុះសួរសុខទុក្ខជាបន្តបន្ទាប់។ សកម្មភាពនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីមនុស្សធម៌ដ៏រស់រវើក និងការឆ្លើយតបដ៏ទាន់ពេលវេលារបស់កាកបាទក្រហមកម្ពុជា ចំពោះទុក្ខសោករបស់ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm