សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ក្រុម​ប្រឹក្សា​រាជ​ធានី ខណ្ឌ សង្កាត់ និងមន្ត្រីនៃមន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

2026/05/24 03:49:30 pm        312

​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែឧសភា ឆ្នាំ២០២៦ អញ្ជើញ​ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និង​ក្រុម​ប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងមន្ត្រីមកពីមន្ទីរ អង្គភាពនានាជុំ​វិញ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ,សម្តេចឯកឧត្តម លោក​ជំទាវ​ថ្នាក់​ដឹកនាំសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​រាជ​ធានី​ភ្នំពេញ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សមាជិកក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៤៣៤៤នាក់។

ភ្នំពេញ គឺជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គម​កិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមានភូមិសាស្ត្រយ៉ាងល្អឯកស្ថិតនៅត្រង់ចំណុចប្រសព្វ នៃ​ទន្លេ ចំនួន ៤ គឺទន្លេមេគង្គលើ ទន្លេមេង្គក្រោម ទន្លេសាប និងទន្លេបាសាក់។ រាជធានីភ្នំពេញ បាន​ និងកំពុងបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរ ទាំងបែបទូលាយ និងបែបជម្រៅ ដោយក្នុងនោះ ទំហំ​ផ្ទៃ​ដីបានពង្រីកពី ទំហំ ៣០០ គ.ម២ ទៅទំហំ ៦៩៥,៤៦ គ.ម២ ស្មើនឹង ០,៣៨% នៃ​ផ្ទៃ​ដី​សរុប​ទូទាំង​ប្រទេស ដោយបានចែកចេញជា១៤ខណ្ឌ, ១០៥ សង្កាត់ និង ៩៥៣ ភូមិ មាន​ប្រជា​ជន​រស់​នៅ​អចិន្ត្រៃយ៍ប្រមាណ ជា ២,៣លាននាក់ និងប្រជាជន​ស្នាក់​នៅ​បម្រើ​ការ​ងារ​ប្រមាណជា ៨០​ម៉ឺន​នាក់​ ក្នុងអត្រាកំណើន ០,៦% ក្នុង មួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.៤៦៥នាក់​/គ.ម២​។

បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រាជធានីភ្នំពេញ គឺ​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ចទីមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រមូលផ្តុំទៅដោយ សេវាហិរញ្ញវត្ថុ សេវា​ពាណិជ្ជ​កម្ម ការវិនិយោគ ឧស្សាហកម្ម និងទេសចរណ៍។ ផ្អែកតាមស្ថិតិបណ្តោះអាសន្ន របស់​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ នៃក្រសួងផែនការ នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ រាជធានីភ្នំពេញ​មាន​ទំហំ​សេដ្ឋកិច្ច ​ប្រមាណ ៩.៣២៣លានដុល្លារអាមេរិក និងចំណូលសម្រាប់ប្រជាជនប្រមាណ ៥.០២៨​ដុល្លារ/នាក់។ ជាមួយគ្នានេះ អាស្រ័យដោយភាពអំណោយផល នៃកត្តាសន្តិភាព ស្ថេរ​ភាព​នយោបាយ និងការអភិវឌ្ឍនៅក្នុង សម័យ តេជោធិបតី រាជធានីភ្នំពេ​ញ​បាន​អូស​ទាញ​វិនិយោ​គិន​ជាតិ និងអន្តរជាតិ ឱ្យមកវិនិយោគបង្កើតជា រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា បាន​ចំនួន ២៦.០៤៧ទីតាំង ដែលបានផ្តល់ឱកាសការងារដល់ បុគ្គលិក កម្មករ និងនិយោជិត បាន​ចំនួន ៩៥៦.២៧៩កន្លែង។ បើយោងតាមអត្រាប្រាក់ខែគោល និង ប្រាក់អត្ថប្រយោជន៍អប្បរមា (ឆ្នាំ២០២៦) ទំហំទឹកប្រាក់សរុបដែលហូរចូលក្នុងហោបៅរបស់កម្មករនិយោជិត ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញមានចំនួនប្រមាណ ២១៩លានដុល្លារ/ខែ និងប្រមាណ ២.៦៣៤លានដុល្លារ/ឆ្នាំ។

ដោយឡែកចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ រួមមានអ្នករត់រ៉ឺម៉កកង់បី រថយន្តឈ្នួល អ្នក​លក់​ដូរ (តាមកញ្ច្រែង កញ្ជើរ-ល្លី) ជារួម អ្នករកទទួលទានដែលមានចំណូលផលរបរក្រោម ២៥០​លាន​រៀល/ឆ្នាំ ដែលបានចុះបញ្ជី​នៅ​ក្នុង​ថ្នាល​ឌីជីថល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន ៩៨.៧០៤នាក់ ដោយក្នុងនោះ ពួកគេបានទទួល​នូវ​ការ​ថែ​ទាំយ៉ាង​ដិត​ដល់​ពីសំណាក់​រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើការសម្របសម្រួលផ្តល់ និង​បន្តសុពលភាពនូវប័ណ្ណសមធម៌សុខាភិបាលជូនអ្នកដែល មានជីវភាពខ្វះខាត ចំនួន១៩លើក ស្មើនឹង ៥៤.៥៣២នាក់ ព្រមទាំងផ្តល់ជូនជាប់ជាប្រចាំនូវអង្ករ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្តេចតេជោប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោប្រមុខរដ្ឋស្តីទី គឺ “មិនទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយអត់បាយនោះទេ”។

សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាលនាពេលនេះ ជាការចុះជួបដោយផ្ទាល់ សម្តេច​តេជោ​ហៅ​ថា ​ជាដំណើរឆ្ពោះទៅមូលដ្ឋាន ។ គោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺ​ជា​កា​រ​អនុវត្ត​ ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏​ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះ​ជួប​សំណេះ​សំណាល​របស់​សម្ដេចតេជោ​នៅ​ពេល​នេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ​និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការ​យក​ចិត្ត​ទុកដា​ក់​លើ​ភារកិច្ច​ជាដែ​នសមត្ថកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និង​ការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និង​ទាន់​ពេលវេលាផងដែរ៕

 

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm