រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលធុនធ្ងន់លើទីក្រុងគី​វ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន​របស់អ៊ុយក្រែន

2026/05/24 07:42:25 pm        206

ក្រុម​​​អាជ្ញាធរនិយាយថា ការបាញ់​ផ្លោង​​ដោយមីស៊ីលបាលីស្ទីកដ៏ធំមួយបានវាយប្រហារទីក្រុងគីវនៅព្រឹកថ្ងៃអាទិត្យ ​​២៤​​ឧសភា ​ ម៉ោងក្នុងស្រុក ដែលធ្វើឱ្យមនុស្សយ៉ាងហោចណាស់ប្រាំនាក់រងរបួស បន្ទាប់ពីទីក្រុងមូស្គូបានគំរាម​​សងសឹកចំពោះការវាយប្រហារនៅភាគខាងកើតអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី។

ការផ្ទុះខ្លាំងៗត្រូវបានគេឮក្នុងរដ្ឋធានីអ៊ុយក្រែន ដែលបណ្តាលឱ្យអគារលំនៅឋាន​​មួយញ័រ ខណៈមនុស្សរាប់សិបនាក់ជ្រកកោនក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយនៅកណ្តាលទីក្រុង។

លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាទីក្រុងគី​​វបានសរសេរលើ Telegramថា រដ្ឋធានីបានរងការវាយប្រហារដោយមីស៊ីលបាលីស្ទីកដ៏ធំមួយ។

អភិបាលក្រុង លោក​ Vitali Klitschko បាននិយាយថា មនុស្សម្នាក់ស្លាប់​ ៥នាក់បានរងរបួស និងម្នាក់ក្នុងចំណោមពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ដោយសំអាង​ដល់​ព័ត៌មានចារកម្ម​​​​សម្ងាត់ពីអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប កាលពី​ថ្ងៃសៅរ៍ លោក​ប្រធានាធិបតី Volodymyr Zelenskyy បានព្រមានថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែនដោយប្រើមីស៊ីល ⁠Oreshnik។​

​រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនពីរដងជាដោយ​មីស៊ីល Oreshnik ​ជាមីស៊ីលដែលប្រធានាធិបតីរុស្ស៊ី ​Vladimir Putin បានអួតថាមិនអាចស្ទាក់ចាប់បានដោយសារតែល្បឿនរបស់វាលឿនជាងសំឡេងជាង១០​ ដង​

ការព្រមានរបស់លោក Zelenskyy បានកើតឡើងបន្ទាប់ពីលោក Putin បានបញ្ជាឱ្យយោធារបស់លោករៀបចំជម្រើសសម្រាប់ការសងសឹកប្រឆាំងនឹងអ៊ុយក្រែនចំពោះការវាយប្រហារដោយយានដ្រូន​​​ លើអន្តេវាសិកដ្ឋាននិស្សិតមួយក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃសុក្រ។

ក្រុមមន្ត្រី​រុស្ស៊ី​​​បាននិយាយកាលពីថ្ងៃសៅរ៍​​​​​២៣​ឧសភា ​ថា​​​ចំនួនអ្នកស្លាប់​ពីការវាយប្រហារ​​​លើ​​​អន្តេវាសិកដ្ឋាននិស្សិត ​ក្នុង​តំបន់​​ Luhansk គ្រប់គ្រងដោយរុស្ស៊ី ​​បាន​​កើនឡើងដល់​​​១៨​នាក់​ហើយ​ ​ភាគច្រើនជា​​ស្ត្រី​វ័យក្មេង​៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        2
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm