ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ជំរុញអាជ្ញាធរមូលដ្ឋានស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ បម្រើប្រយោជន៍ពលរដ្ឋឲ្យចំគោលដៅ

2026/05/24 02:17:21 pm        150

កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានជំរុញទៅដល់សមាជិកបក្ស ដែលជាអាជ្ញាធរមូលដ្ឋាន ត្រូវស្ដាប់តាមការណែនាំរបស់ថ្នាក់ដឹកនាំ ដែលតែងតែដាស់តឿន ឲ្យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋឲ្យចំគោលដៅ និងមានប្រសិទ្ធភាពល្អ ក្នុងនោះមានបម្រើសេវាសាធារណៈ និងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានខ្ជាប់ខ្ជួនជាដើម ។

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំទង់ត្រឡាច នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច បានឲ្យដឹងថា ជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស គឺតែងតែជំរុញឲ្យសមាជិកបក្សទាំងអស់ ត្រូវខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ឲ្យមានត្រឹមត្រូវ មានប្រសិទ្ធភាព និងចំគោលដៅ គឺសំដៅបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ឯកឧត្តមបានបន្តថា មួយវិញទៀត នារយៈពេលចុងក្រោយនេះ សម្ដេចតេជោ បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ស្រុក ក្រុង និងខណ្ឌជាដើម ក្នុងគោលបំណងជំរុញប្រសិទ្ធភាពការងារ ក៏ដូចជាមានកិច្ចសហការជាមួយអាជ្ញាធរ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ។

ក្នុងឱកាសនោះ ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ក៏បានណែនាំដល់សមាជិកបក្សឃុំទាំងអស់ ត្រូវបន្តសាមគ្គីភាពផ្ទៃក្នុង ដោយខិតខំបម្រើប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ ហើយជាពិសេស គឺប្រឹងប្រែងដោះស្រាយបញ្ហាអសន្តិសុខ ដោយធ្វើយ៉ាងណា មិនត្រូវឲ្យប្រជាពលរដ្ឋរស់នៅដោយភាពភ័យខ្លាច រឿងក្មេងទំនើង គ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង ហើយបញ្ហាមួយទៀត គឺរឿងស្កេមអនឡាញ (Smam Online) ដែលរាជរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅ គឺធ្វើយ៉ាងណាកុំបញ្ហានេះកើតឡើង នៅក្នុងមូលដ្ឋានឃុំទង់ត្រឡាច ។

ជាមួយគ្នានេះដែរ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា ការបោះឆ្នោតឃុំសង្កាត់ នឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៧ខាងមុខ ដូចនេះ សមាជិកបក្សទាំងអស់ត្រូវបន្តខិតខំ ស្រូបយកសន្លឹកឆ្នោតឲ្យបានកើនឡើងថែមទៀត ខណៈដែលឃុំទង់ត្រឡាច មានចំនួន៥អាសនៈ គឺគណបក្សប្រជាជនកម្ពុជាទទួលបានទាំងអស់ កាលពីបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ ។

ក្នុងពិធីនេះ លោក ចាស់ ជឿន ជាសមាជិកបក្ស និងជាមេឃុំទង់ត្រឡាច ក៏បានប្ដេជ្ញាខិតខំអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រឹងប្រែងថែរក្សាសមាគ្គីផ្ទៃក្នុងបក្ស ឲ្យកាន់តែរឹងមាំ និងទាក់ទាញសន្លឹកឆ្នោត ដើម្បីឲ្យគណបក្សបន្តឈ្នះ នៅអាណត្តិក្រោយទៀត ។

គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ដល់សមាជិកគណបក្សដែលមានកូនខ្ចី ឧបត្ថម្ភថវិកាដល់ប៉ុស្តិ៍នគរបាលឃុំ ដែលកំពុងខិតខំធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងការងារជួសជុលអគារសាលាឃុំទង់ត្រឡាចផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
2026/05/24 04:35:13 pm        2
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជា​ប្រទេសរង​គ្រោះពិតប្រាកដ​ពី​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ
2026/05/24 03:57:49 pm        1
កាកបាទក្រហមកម្ពុជា ចុះជួយផ្ទាល់ដល់គ្រួសារសព និងកម្មកររងគ្រោះ ថ្នាក់ចរាចរ​នៅ​ខេត្តស្វាយរៀង និងកំពង់ឆ្នាំង
2026/05/24 03:45:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់

2026/05/24 04:35:13 pm
​សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជា​ប្រទេសរង​គ្រោះពិតប្រាកដ​ពី​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ
2026/05/24 03:57:49 pm
​កាកបាទក្រហមកម្ពុជា ចុះជួយផ្ទាល់ដល់គ្រួសារសព និងកម្មកររងគ្រោះ ថ្នាក់ចរាចរ​នៅ​ខេត្តស្វាយរៀង និងកំពង់ឆ្នាំង
2026/05/24 03:45:02 pm
​សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ មិនអាចជោគជ័យបានទេ បើ​កម្ចាត់ត្រឹមក្រុមឆបោក ហើយមិនកម្ចាត់ក្រុមមន្ត្រីពាក់ព័ន្ធ
2026/05/24 03:38:43 pm
​មេដឹកនាំ​អ៊ុយក្រែននិយាយថា សំណើសមាជិកភាពសហភាពអឺរ៉ុប ជារឿង​អយុត្តិធម៌​
2026/05/24 03:32:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/22 01:44:13 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/22 01:20:29 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/23 03:37:52 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am