សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ មិនអាចជោគជ័យបានទេ បើ​កម្ចាត់ត្រឹមក្រុមឆបោក ហើយមិនកម្ចាត់ក្រុមមន្ត្រីពាក់ព័ន្ធ

2026/05/24 10:38:43 pm        419

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ការបោសសម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិ​ទ្យា​នៅ​តែ​ជា​កិច្ច​ការ​ចាំ​បាច់​សម្រាប់​កម្ពុជាខណៈការបោសសម្អាតនេះមិនអាចជោគជ័យបានទេ បើកម្ចាត់​ត្រឹម​ក្រុម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ ដែលរឿងនេះត្រូវ​ធ្វើ​ឡើង​ទន្ទឹម​គ្នារ​វាងការបោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។

សម្ដេចតេជោ បានផ្ដល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាសសំណេះសំណាល ជាមួយ​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធាន​មន្ទីរ ​អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុង​ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះ​មន្ត្រី​ពាក់​ព័ន្ធ​បទ​ល្មើស​ឆបោក​តាម​បច្ចេកវិទ្យានេះ ត្រូវអនុវត្តពីរកម្រិតផ្សេងគ្នា ក្នុងនោះចំពោះ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​មិន​ត្រឹម​តែ​ដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខតុលាការថែមទៀត។ ក្នុងចំណុចនេះ សម្តេច​តេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិ​របស់​ពួក​គេ​ថែម​ទៀត​។ ចំណែកកម្រិតមួយទៀត ត្រូវដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយ​ខេត្ត ​ចៅហ្វាយស្រុកនា មិនអើពើ មិនធ្វើ សម្ដេចផ្ដល់អនុសាសន៍ឱ្យដកចេញទៅ។

សម្ដេចតេជោបញ្ជាក់«អ្នកមិនអាចទទួលជោគជ័យបានទេ បើអ្នក​ដើរ​ទៅ​វាយ​អ្នក​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ។ គ្មានការយោគ​យល់​ណាមួ​យ​អាច​ទៅ​រួច​ នៅ​ពេល​ដែល​អ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំ​មាន​គុណ​សម្បត្តិ​ចំពោះ​ជាតិ​ កុំនិយាយ​ថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រូវតែ​ធ្វើឱ្យ​ពិភព​លោក​បាន​ឃើញនូ​វ​ឆន្ទៈ​ក្នុង​ការ​បោស​សម្អាត​ទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ដូច្នេះសម្តេចតេជោ ក៏បាណែនាំឱ្យ​ដក​ចៅ​ហ្វាយ​ខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណាដែល​មិនព្រម​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm