អបអរសាទរ! ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន​ ជាលើកទី៦ ក្នុងប្រវត្តិសាស្ដ្រក្លិប

2026/05/25 05:05:17 am        436

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានក្លាយ​ជាជើង​ឯកពានរ​ង្វាន់​សម្ដេ​ចអ​គ្គម​ហា​សេនា​បតី​តេជោ ​ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមវិសាខា ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទីកា​ត់សេ​ចក្ដី ៥-៣ បន្ទាប់ពីប្រកួត ១២០នាទី ស្មើគ្នា ៤-៤ នៅរាត្រីថ្ងៃអាទិត្យនេះ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ។

ជំនួប​ដ៏តានតឹងនេះ វិសាខា បានបើកការនាំមុខ ២គ្រាប់មុន ដោយរកបានដោយ ស៊ិន កក្កដា នៅ​នាទី​១៤ ​និង Scot Allardice នៅនាទី២៥ មុន Kwame Peprah វាយបក ១គ្រាប់ឲ្យ​ព្រះខ័ន​រាជ​ស្វាយ​រៀង​វិញ នៅនាទី៤០។

នៅវគ្គទី២ វិសាខា បានបន្ដបន្ថែមគ្រាប់បាល់នាំមុខទី៣ ដោយកីឡាករ ឡេង ណូរ៉ា នៅនាទី៦៩ មុន​កីឡាករ Kwame Peprah វាយបកគ្រាប់ទី២ ឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៧៣ ហើ​យ​លទ្ធ​ផល​នេះ​ បានអូសបន្លាយដល់ចុងម៉ោង តែឱកាសគ្រងជើងឯករបស់វិសាខា ត្រូវបានបង្អាក់ ក្រោយ​ប្រធាន​ Jagodinskis Vitalijs ទាត់បាល់ភ្លាត់ចូលទីខ្លួនឯង(Own Goal) នៅនាទី៩០+៦ ដែល​នាំ​ឲ្យឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង។

ឈានដល់ការប្រកួត ៣០នាទីចុងក្រោយ ក្រុមទាំងពីរ រកបាន ១គ្រាប់ម្នាក់ទៀត ដោយ Kwame Peprah រកបាននៅនាទី១១៥ និង ឆេង ម៉េង រកបានគ្រាប់តាមស្មើឲ្យវិសាខា នៅនាទី១១៨ ដែល​នាំ​ឲ្យកា​រប្រកួតត្រូវកាត់សេចក្ដី ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ហើយ​ព្រះខ័ន​រាជ​ស្វាយរៀង បានយកឈ្នះវិសាខា ៥-៣ ដើម្បីក្លាយជាជើងឯកតែម្ដង ។

នេះគឺជាលើកទី៦ ដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯក ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប ដែល​បាន​ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រចំនួន ១១លើក បន្ទាប់ពីពួកគេ ធ្លាប់ឈ្នះពាន កាលពីឆ្នាំ២០១១, ២០១២​, ​២០១៥, ២០១៧ និងឆ្នាំ២០២៣/២៤ ។ រីឯវិសាខា បានទទួលជើងឯករងលើកដំបូង ក្រោយ​ធ្លាប់​គ្រងជើងឯក ៣រដូវកាលជាប់គ្នា កាលពីឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm