ជើងឯក​ជប៉ុន Kawasaki Frontale យកឈ្នះ​ក្រុម​ចិន Guangzhou FC ៨-០ ក្របខណ្ឌ AFC Champions League

2022/04/19 10:31:45 pm        152

​បាល់ទាត់៖ ​ក្រុម​ជើងឯក​លី​គ​កំពូល​ជប៉ុន Kawasaki Frontale បាន​យកឈ្នះ​ក្រុម​ចិន Guangzhou FC ដល់​ទៅ ៨-០ ក្នុងការ​ប្រកួត​ទី២ ក្នុង​ពូ​ល I ក្របខណ្ឌ AFC Champions League​។ ​​

ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន Tan Sri Dato HJ Hassan Yunos ទឹកដី​ម៉ាឡេស៊ី កីឡាករ​ថៃ Chanathip Songkrasin ក៏​រកបាន​គ្រាប់​ដំបូង​របស់ខ្លួន​ផងដែរ​តាំងពី​ផ្ទេរ​ទៅ Kawasaki Frontale នៅ​នាទី​ទី៦៩ ដែលជា​គ្រាប់​នាំមុខ ៧-០ ក្នុងការ​ប្រកួត ខណៈដែល​កីឡាករ Yu Kobayashi រកបាន Hat-Trick​។​ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ Kawasaki Frontale ឈរ​លេខ ២ ក្នុង​ពូ​ល​មាន ៤ពិន្ទុ ​ខណៈ​ក្រុម​ដែល​ឈរលើ​គេ​គឺ​ក្រុម​ម៉ាឡេស៊ី Johor Darul Ta’Zim ដែល​បាន​យកឈ្នះ Ulsan Hyundai ២-១ មាន ៦ពិន្ទុ​ពេញ​ពី​ជ័យជំនះ ២ប្រកួត​ផ្ទួន​។ ​​ចំណែក​នៅក្នុង​ពូ​ល G ក្រុម​ជើងឯក​ថៃ BG Pathum United រកបាន​ជ័យជំនះ​ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​ក្របខណ្ឌ AFC Champions League នេះ​ក្រោយ​យកឈ្នះ Jeonnam Dragons ២-០​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ BG Pathum United ឈរ​លេខ ២ ក្នុង​ពូ​ល​មាន ៤ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ ១ គឺ​ក្រុម​អូស្ត្រាលី Melbourne City ដែល​បាន​យកឈ្នះ​ក្រុម​ហ្វីលីពីន United City ៣-០​។ ​​ដោយឡែក​នៅក្នុង​ពូ​ល F វិញ​ក្រុម​ជប៉ុន Urawa Red Diamonds យកឈ្នះ​ក្រុម​ចិន Shandong Taishan ៥-០ ដើម្បី​ទទួលបាន ៣ពិន្ទុ​លើក​ទី២ មាន ៦ពិន្ទុ​ពេញ​ឈរលើ​គេ​ក្នុង​ពូ​ល F​។ ​​ចុងក្រោយ​នេះ​គឺ​ក្លិប​សិង្ហ​បុរី Lion City Sailors FC បាន​យកឈ្នះ​ក្រុម​កូរ៉េ Daegu FC ៣-០ ដើម្បី​ឈរ​លេខ ២ ក្នុង​ពូ​ល​មាន ៣ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        119
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm