ករណីសង្ស័យឆ្លង​ជំងឺអេបូឡានៅកុងហ្គោលើសពី៩០០​​នាក់​ ខណៈបុគ្គលិកសុខាភិបាលប្រឈម​ការវាយប្រហារ

2026/05/25 03:39:31 pm        126

ក្រុម​​អាជ្ញាធរកុងហ្គោនិយាយថា ករណីសង្ស័យថា​បានឆ្លង​​ជំងឺអេបូឡាបានកើនឡើង​​លើសពី៩០០​​ នាក់​​ហើយក្នុងការផ្ទុះរាលដាល​​​នៃជំងឺនេះ នៅភាគខាងកើតប្រទេស ខណៈបុគ្គលិកសុខាភិបាលប្រឈមការវាយប្រហារ និងកង្វះខាតសម្ភារៈវេជ្ជសាស្ត្រ​។​ ​​ ​​

ក្រសួងទំនាក់ទំនងកុងហ្គោ ក្នុងការបង្ហោះមួយលើបណ្ដាញ​សង្គម​ X កាលពីថ្ងៃអាទិត្យ បាន​និយាយថា មានករណីសង្ស័យ​​៩០៤​​ករណី និងករណីសង្ស័យថា​បានស្លាប់​ដោយសារ​ជំងឺ​អេបូឡា​ មានចំនួន ​១១៩​ នាក់        ខណៈអ្នកស្លាប់​​​សរុបឡើងដល់​ជាង​២០០​នាក់​។ ​​​​​ក្រុម​​អាជ្ញាធរធ្លាប់​បាន​​ប្រកាសពីករណីសង្ស័យថាមានជំងឺអេបូឡាជាង ​៧០០ ករណី និងករណីសង្ស័យថាបានស្លាប់ទាក់ទងនឹង​ជំងឺនេះ ​ជាង១៧០ ​​នាក់ ភាគច្រើននៅក្នុងខេត្ត Ituri ជាចំណុច​កណ្ដាលនៃការផ្ទុះឡើងនៃជំងឺនេះ។

អង្គការសុខភាពពិភពលោកនិយាយថាការផ្ទុះឡើងនៃជំងឺនេះឥឡូវនេះបង្កហានិភ័យខ្ពស់ណាស់សម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប៉ុន្តែហានិភ័យនៃការរាលដាលជំងឺនេះនៅទូទាំងពិភពលោកនៅតែទាប។​លោក Jean Kaseya ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បាននិយាយ ដោយរាយបញ្ជីប្រទេសអង់ហ្គោឡា ប៊ូរុនឌី សាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋកុងហ្គោ អេត្យូពី កេនយ៉ា រវ៉ាន់ដា ស៊ូដង់ខាងត្បូង តង់ហ្សានី និងហ្សំប៊ី ថា ពួកលោកមានប្រទេសចំនួន ១០ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលជំងឺអេបូឡា។

ក្រុម​​​អាជ្ញាធរសុខាភិបាលក្នុងប្រទេសនេះ​កំពុងប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរជាច្រើន​​​ ខណៈពួកគេព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ដែលត្រូវបានប្រកាសថាជាគ្រាអាសន្នសុខភាពសកល។

មានការវាយប្រហារដោយដុតបំផ្លាញមជ្ឈមណ្ឌលព្យាបាលជំងឺអេបូឡានៅភាគខាងកើតប្រទេស ដោយ​​មជ្ឈមណ្ឌលពីរកន្លែងនៅក្នុងទីក្រុងចំនួន​ពីរត្រូវបានវាយប្រហារកាលពីសប្តាហ៍មុន ជាការ​បង្ហាញពីកំហឹងនៅក្នុងតំបន់ដែលឡោមព័ទ្ធដោយអំពើហិង្សាទាក់ទងនឹងក្រុមឧទ្ទាមប្រដាប់អាវុធ ការភៀសខ្លួន​ចេញពីទីលំនៅរបស់ប្រជាជនមួយចំនួនធំ ការបរាជ័យរបស់រដ្ឋាភិបាលក្នុងតំបន់ និងការកាត់បន្ថយជំនួយអន្តរជាតិ ដែលក្រុម​អ្នកជំនាញនិយាយថាបានរុញឲ្យ​​មណ្ឌលសុខភាពនៅក្នុងសហគមន៍ងាយរងគ្រោះ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        93
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm