លោក Trump៖ ការបិទផ្លូវទឹកអ៊ីរ៉ង់នៅតែបន្តរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា

2026/05/25 04:11:02 pm        98

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ថា លោកបានប្រាប់អ្នកតំណាងការទូតរបស់លោកកុំឱ្យប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ព្រោះ «ពេលវេលាស្ថិតនៅខាងយើង» ប៉ុន្មានម៉ោងបន្ទាប់ពីប្រកាសថា កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ត្រូវបានចរចាយ៉ាងទូលំទូលាយ។

លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «ការបិទផ្លូវទឹកនឹងនៅតែមានជាធរមាន និងមានប្រសិទ្ធភាពពេញលេញរហូតដល់កិច្ចព្រមព្រៀងត្រូវបានឈានដល់ ត្រូវបានបញ្ជាក់ និងត្រូវបានចុះហត្ថលេខា។ ភាគីទាំងពីរ ត្រូវតែចំណាយពេល និងធ្វើឱ្យបានត្រឹមត្រូវ»។ «កុំឲ្យមានកំហុស! ហើយទំនាក់ទំនងរបស់យើងជាមួយអ៊ីរ៉ង់ កំពុងក្លាយជាទំនាក់ទំនងដែលមានវិជ្ជាជីវៈនិងមានផលិតភាពជាងមុន»។ ការរំពឹងទុកសម្រាប់ចំណុចរបត់មួយនៅក្នុងសង្គ្រាមរយៈពេលបីខែ បានកើនឡើង បន្ទាប់ពីលោក Trump បាននិយាយថា កិច្ចព្រមព្រៀងដែលកំពុងលេចចេញជាមួយអ៊ីរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែលោកមិនបាននិយាយថា តើមានអ្វីផ្សេងទៀតដែលនឹងត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនោះទេ។ លោក Trump បានសរសេរនៅលើបណ្តាញ Truth Social ថា «ទិដ្ឋភាពចុងក្រោយ និងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង កំពុងត្រូវបានពិភាក្សា ហើយនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ»។ ប្រព័ន្ធផ្សព្វផ្សាយនានានៅសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិយាយថា កិច្ចព្រមព្រៀងនេះកំណត់ក្របខ័ណ្ឌសម្រាប់បញ្ចប់ការប្រយុទ្ធគ្នារយៈពេលជាច្រើនខែមកនេះ ដកចេញការបិទផ្លូវទឹកដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការបើកផ្លូវទឹកឡើងវិញដែលអ៊ីរ៉ង់បានបិទដោយការការគំរាមកំហែងវាយប្រហារលើការដឹកជញ្ជូន។

របាយការណ៍ទាំងនោះបាននិយាយថា ផែនការសម្រាប់ស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចរបស់អ៊ីរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនបានទទូចឲ្យបោះបង់ចោលនោះ នឹងត្រូវចរចាក្នុងរយៈពេល៣០ថ្ងៃ ទៅ៦០ថ្ងៃ។


អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        5
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm