រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលមានសមត្ថភាព​បំពាក់​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ Oreshnik ក្នុងការវាយប្រហារដ៏ធំបំផុតមួយលើក្រុងគីវ

2026/05/25 04:27:03 pm        120

រុស្ស៊ីបានវាយប្រហារទីក្រុងគី​វ និងតំបន់ជុំវិញដោយយានដ្រូន​​ និងមីស៊ីលរាប់រយ​ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ​​ ដែលជាការបាញ់ផ្លោងដ៏ខ្លាំងក្លាបំផុតមួយក្នុងចំណោម​ការ​បាញ់​​ស្រោច​លើ​ទីក្រុងគីវ​ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមមានអាយុ​កាលជាង​បួនឆ្នាំមកនេះ​ ដោយបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik នៅជិតរដ្ឋធានីនេះ។

រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួន​​​បានបាញ់មីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេង Oreshnik ដែលមានសមត្ថភាពបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរទៅលើអ៊ុយក្រែន ក្នុងការវាយប្រហារដ៏ធំសម្បើមទាំង​យប់។

យោងតាមមន្ត្រីអ៊ុយក្រែន ការបាញ់ផ្លោងរយៈពេលជាច្រើនម៉ោងពេញមួយយប់របស់រុស្ស៊ីបានសម្លាប់មនុស្សពីរនាក់នៅទីក្រុងគី​វ និងពីរនាក់ទៀតនៅក្នុងតំបន់ជុំវិញ និងបានធ្វើឱ្យមនុស្សជិត១០០​​ នាក់រងរបួស។ ក្រុម​អាជ្ញាធរបាននិយាយថា អគារលំនៅឋាន​​រាប់សិបខ្នង និងសាលារៀនជាច្រើនត្រូវបានខូចខាត ដែលភាគច្រើននៅកណ្តាលទីក្រុងគី​វ។

ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយលើ Telegram ​ជំរុញឱ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនចាត់វិធានការ​​។ ការសម្រេចចិត្ត ពីសហរដ្ឋអាមេរិក ពីអឺរ៉ុប និងប្រទេសដទៃទៀត គឺជារឿងចាំ​បាច់​​ ។ក្រុម​​មន្ត្រីក៏បានរាយការណ៍ពីការវាយប្រហារនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសអ៊ុយក្រែន និងការស្លាប់ពីរនាក់នៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង​​ Kherson​​ផងដែរ​​។​

រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនពីរដង​ដោយមីស៊ីល Oreshnik ជាមីស៊ីលដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអួតថាមិនអាចស្ទាក់ចាប់បានដោយសារតែល្បឿនរបស់វាលឿនជាងសំឡេងជាង១០ ដង​។

លោក Putin បានបញ្ជាឱ្យយោធារបស់លោករៀបចំជម្រើសសម្រាប់ការសងសឹកប្រឆាំងនឹងអ៊ុយក្រែនចំពោះការវាយប្រហារដោយយានដ្រូន លើអន្តេវាសិកដ្ឋាននិស្សិតមួយក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ីកាលពីថ្ងៃសុក្រ។ក្រុមមន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍២៣ឧសភា ថាចំនួនអ្នកស្លាប់ពីការវាយប្រហាររបស់អ៊ុយក្រែន​​លើអន្តេវាសិកដ្ឋាននិស្សិត ក្នុងតំបន់ Luhansk គ្រប់គ្រងដោយរុស្ស៊ី បានកើនឡើងដល់១៨នាក់ ភាគច្រើនជាស្ត្រីវ័យក្មេង៕


អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm