រដូវកាលចុងក្រោយជាមួយព្រះខ័នរាជ តែ Cristian នឹងបន្ដលេងនៅកម្ពុជា ដើម្បី​កៅអី​ជម្រើស​ជាតិ

2026/05/25 06:10:34 pm        309

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Cristian Ruque បានបញ្ជាក់ច្បាស់ថា នេះគឺជារដូវកាលក្រោយ ជា​មួយ​ក្លិបព្រះខ័នរាជស្វាយរៀង បន្ទាប់ពីរូបគេ បានរួមចំណែកជួយក្លិបបាន ២រដូវកាល និង​ទទួល​បាន​សមិទ្ធផលជាច្រើន ទាំងពានក្នងស្រុក និងអន្ដរជាតិ។ បែបនេះ​ក្ដី Cristian​ នឹង​បន្ដ​លេង​នៅ​កម្ពុជា ដើម្បីមានឱកាសចូលសញ្ជាតិ និងលេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា។

ក្នុង​ឱកាសអបអរព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើក​ទី១៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានបង្ហាញមោទនភាព ដែល​បាន​រួម​ក្រុមជាមួយព្រះខ័នរាជស្វាយរៀង ពិសេសរដូវកាលចុងក្រោយ ដែលក្លិប​ពិត​ជា​ធ្វើបា​ន​យ៉ា​ង​ល្អ ​ហើយក៏ជារដូវកាលដ៏អស្ចារ្យក្នុងអាជីពបាល់ទាត់របស់ខ្លួនផងដែរ។

យ៉ាងណាមិញ បាល់ទាត់មានជួបមានបែក ដោយរូបគេបានបញ្ជាក់ច្បាស់ៗថា នេះគឺ​ជា​រដូវ​កាល​ចុង​ក្រោយ​របស់ខ្លួន ជាមួយព្រះខ័នរាជស្វាយរៀង ដ្បិតមានហេតុផលជាច្រើន ដែលរូប​គេ​ត្រូវ​ចាក​ចេញ​ តែ Cristian សម្រេចនឹងបន្ដលេងឲ្យក្លិបថ្មីមួយទៀតនៅកម្ពុជា ដើម្បីទទួល​បាន​សញ្ជាតិ​ខ្មែរ ​និងមានឱកាសលេងឲ្យក្រុមជម្រើសជាតិកម្ពុជា។ មិនតែប៉ុណ្ណោះ រូបគេក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នកគាំទ្រអត់ធ្មត់ ដោយសង្ឃឹមថា អនាគតជម្រើសជាតិកម្ពុជានឹងកាន់តែល្អថែមទៀត។

គួរដឹងថា Cristian Ruque បានមកប្រកបអាជីពនៅកម្ពុជា នៅរដូវកាលឆ្នាំ២០២២ ជាមួយ​ក្លិប​ណា​ហ្គាវើ​លដ៏ មុនផ្ទេរមកកាន់ក្លិបព្រះខ័នរាជស្វាយរៀង នៅរដូវកាលឆ្នាំ២០២៤/២៥ ដោយ​ធ្លាប់​រួម​ចំណែកជួយក្រុមឈ្នះពានលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ព្រមទាំង​ឈ្នះ​ជើង​ឯក​រង​ម្ដង ​និងជើងឯកម្ដង ក្នុងពានសម្ដេចតេជោ ហ៊ុន សែន ២រដូវកាលចុងក្រោយ ពិសេសការ​ទទួល​បាន​ជើង​ឯករងពានរង្វាន់ AFC Challenge League ២រដូវកាលជាប់គ្នាជាដើម។

តាម​គោលការណ៍ កីឡាករបរទេស ដែលមកប្រកបអាជីពនៅកម្ពុជា ចាប់ពី ៥ឆ្នាំឡើង នឹង​មាន​សិទ្ធ​ដាក់ស្នើសុំសញ្ជាតិ ដូចដែលកីឡាករបរទេសមួយចំនួន ធ្លាប់ទទួលបានកន្លងមក ហើយ​រដូវ​កាល​ថ្មី​ខាង​មុខ គឺជាគម្រប់ឆ្នាំ ដែល Cristian Ruque អាចស្នើសុំសញ្ជាតិ ក៏ដូចជាអាច​មាន​ឱកាស​លេង​ឲ្យជម្រើសជាតិ ប្រសិនបើមានការសម្រេចចិត្តជ្រើសរើសពីគ្រូបង្វឹកផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm