ប្រទេសអារ៉ាប់ និងអ៊ីស្លាម ៨ ថ្កោលទោសការប្រព្រឹត្តរបស់អ៊ីស្រាអែលចំពោះសកម្មជនដឹកជំនួយ​ទៅ​ហ្កា​ហ្សា ​​

2026/05/25 06:13:54 pm        75

រដ្ឋមន្ត្រីការបរទេសអារ៉ាប់ និងអ៊ីស្លាមចំនួន ៨ កាលពីថ្ងៃអាទិត្យ២៤ ​ឧសភា​ បានថ្កោលទោសការប្រព្រឹត្ត "ដ៏គួរឱ្យរន្ធត់ គ្មានភាពថ្លៃថ្នូរ​ និងមិនអាចទទួលយកបាន" របស់រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលលោក​ Itamar Ben-Gvir ចំពោះក្រុម​​សកម្មជនដែលត្រូវបានឃុំខ្លួនពីនាវាដឹកជំនួយ​ Global Sumud ធ្វើដំណើរទៅកាន់ដែនដី​ហ្កា​ហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី អេមីរ៉ាតអារ៉ាប់រួម ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ទួរគី អារ៉ាប៊ីសាអ៊ូ​ឌីត និងកាតា បាននិយាយថា ការអាម៉ាស់ជាសាធារណៈដោយចេតនារបស់លោក Ben-Gvir លើអ្នកជាប់ឃុំ គឺជាការរំលោភដ៏អាម៉ាស់លើសេចក្តីថ្លៃថ្នូររបស់មនុស្ស និងជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់។​​

ពួកគេបានថ្កោលទោសបន្ថែមទៀតចំពោះការញុះញង់ និងអំពើហិង្សា "ខុសច្បាប់ជ្រុលនិយម" ប្រព្រឹត្តដោយលោក Ben-Gvir និងក្រុម​​មន្ត្រីអ៊ីស្រាអែលផ្សេងទៀតប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅក្នុងដែន​ដីប៉ាឡេស្ទីន ដោយព្រមានថា ពួកគេជំរុញការស្អប់ខ្ពើម និងភាពជ្រុលនិយម ដែលរារាំងកិច្ចខិតខំប្រឹងប្រែងសម្រាប់សន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។

ក្រុម​​អ្នកការទូតបានទាមទារការទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក Ben-Gvir និងបានអំពាវនាវឱ្យមានវិធានការជាក់ស្តែងដើម្បីបញ្ចប់ការញុះញង់ ​​ការបង្ករឿង​ និងការរំលោភបំពានម្តងហើយម្តងទៀត។

សមាជិករាប់រយនាក់មកពីកងនាវាជំនួយដែលឆ្ពោះទៅកាន់តំបន់ហ្កា​ហ្សាត្រូវបាននាំយកទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែលកាលពីថ្ងៃពុធសប្ដាហ៍មុន​​​​ ខណៈលោក Ben-Gvir បានបញ្ចេញ​     វីដេអូមួយដែលបង្ហាញពីពួកគេមួយចំនួនត្រូវបានចងស្លាបសេក​ និងបង្ខំឱ្យក្រាបចុះ​​នៅពេលឮសំឡេងភ្លេងជាតិអ៊ីស្រាអែល។​គួរបញ្ជាក់​ថា​​​ប៉ុន្មានថ្ងៃក្រោយមក ​ពួកគេ​ត្រូវបាន​ដោះលែង​វិញ​៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm