ថៃ​ប្រឈម​នឹង​ការ​មក​ដល់​របស់​ពល​រដ្ឋ​មី​យ៉ាន់​ម៉ា​ដែល​រត់​ភៀស​ខ្លួន​ចេញពី​រដ្ឋប្រហារ​យោធា​

2021/04/27 09:59:58 am        310

​ថៃ៖ ពលរដ្ឋ​រាប់​រយ​នាក់​បាន​រត់​ភៀសខ្លួន​ ចេញពី​ទីក្រុង​ជាច្រើន​នៅ​សហភាព​មី​យ៉ាន់​ម៉ា ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ខែ​មុន និង​កំពុង​បោះជំរំ​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​តំបន់​គ្រប់គ្រង ​ដោយ​ក្រុម​ជីវពល​ជនជាតិភាគតិច​នៅ​តាម​តំបន់​ព្រំដែន​ថៃ ស្រប​ពេល​ដែល​ប្រទេសជិតខាង​មួយ​នេះ ត្រៀមខ្លួន​ការ​មក​ដល់​របស់​ជន​ភៀសខ្លួន​ទាំងនេះ​។

​មន្ត្រី​មួយ​រូប​មកពី​ក្រុម​ជីវពល​សហភាព​ជាតិ​ការ៉េ​ន​ (KNU) ដែល​បាន​ធ្វើ​សង្គ្រាម​ជាមួយ​កង​ទ័ព​មី​យ៉ាន់​ម៉ា អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ​នោះ​បាន​និយាយ​ថា ពលរដ្ឋ​ជិត ​១​ពាន់​នាក់​បាន​បោះជំរំ​ស្នាក់​នៅ​លើ​ទឹកដី​គ្រប់គ្រង​ដោយ​ក្រុម KNU​។​ យោង​តាម​ការ​អះ​អាង​របស់​សមាគម​ជំនួយ​ការ​អ្នក​ទោស​នយោបាយ ដែល​ជា​ក្រុម​សិទ្ធិ​ស៊ីវិល​នៅ​សហភាព​មី​យ៉ាន់​ម៉ា​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​សន្តិសុខ​សហភាព​មី​យ៉ាន់​ម៉ា បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ២១៧​នាក់អំឡុង​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​របស់​ពួកគេ មក​លើ​ក្រុម​ប្រឆាំង​នឹង​រដ្ឋប្រហារ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ២០២១ ​កន្លងទៅ។​ ​លោក ប៉ា​ដូ ស​. ថ​. នី ដែល​ជា​ប្រមុខ​កិច្ចការ​បរទេស​របស់​ក្រុម KNU ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ថា មនុស្ស​រាប់​រយ​នាក់​កំពុង​ជ្រកកោន​បណ្ដោះអាសន្ន​ លើ​ទឹកដី​របស់​ពួក​យើង។​

លោក​បន្ត​ថា ពួកគេ​មួយ​ចំនួន​គឺជា​មេដឹកនាំ​បាតុកម្ម អ្នក​ពាក់​ព័ន្ធ​នឹង​ក្រុម​បដិសេធន៍​ច្បាប់​រដ្ឋ មន្ត្រី​រដ្ឋការ អ្នក​រត់​គេច​ពី​ការងារ​នគរបាល និង​យោធា ហើយ​ខ្លះ​ទៀត​គឺជា​សមាជិកសភា និង​វេជ្ជបណ្ឌិត។​ ​លោក ប៉ា​ដូ បាន​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​មួយ​ក្ដាប់​តូច​ទៀតបាន​ស្វែងរក​ការ​ស្នាក់​នៅ​ តាម​ព្រំប្រទល់​ជាប់​នឹង​រដ្ឋ​សានស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ជីវពល​ជន​ជាតិ​ភាគតិច​មួយ​ផ្សេងទៀត។​ គួរ​ឲ្យ​ដឹង​ថា ក្រុម​ប្រដាប់​អាវុធ​ជន​ជាតិភាគតិច​ជាង ​២០​ក្រុម​នៅ​តាម​តំបន់​ព្រំដែន​សហភាព​មី​យ៉ាន់​ម៉ា និង​ក្រុម​ជីវពល KNU​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ថ្កោល​ទោស​រដ្ឋ​ប្រហារ ហើយ​ពួកគេប្ដេជ្ញា​គាំទ្រ​ក្រុម​បាតុករ​ប្រឆាំង​នឹង​យោធា៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        3
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm