កម្លាំងនគរបាលទួរគី បណ្តេញក្រុមប្រឆាំងចេញពីទីស្នាក់ការកណ្តាល ខណៈវិបត្តិកាន់តែធ្ងន់ធ្ងរ

2026/05/25 11:48:03 am        81

នគរបាលបង្ក្រាបកុបកម្មរបស់ប្រទេសទួរគី បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបង្ខំចិត្តចូលទៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំងធំ ដើម្បីបណ្តេញមេដឹកនាំរបស់គណបក្សកាលពីថ្ងៃអាទិត្យ ដែលជំរុញឱ្យមានវិបត្តិនៅចំកណ្តាលលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសទួរគី។

ពពកផ្សែងឧស្ម័នបង្ហៀរទឹកភ្នែកបានហុយឡើងនៅក្នុងអគារគណបក្សប្រជាជនសាធារណរដ្ឋ (CHP) ខណៈអ្នកទាំងឡាយដែលនៅខាងក្នុងបានស្រែក និងគប់វត្ថុផ្សេងៗនៅច្រកចូល ក្នុងពេលដែលនគរបាលបានទម្លាយរបាំងបណ្តោះអាសន្ន។ ពុំមានរបាយការណ៍អំពីអ្នករងរបួសក្នុងអំឡុងពេលអន្តរាគមន៍នោះទេ។

តុលាការប្រទេសទួរគី បានបណ្តេញមេដឹកនាំគណបក្សប្រជាជនសាធារណរដ្ឋ (CHP) លោក Ozgur Ozel កាលពីថ្ងៃព្រហស្បតិ៍ ដោយបានលុបចោលលទ្ធផលសមាជរបស់គណបក្សនេះ ជាកន្លែងដែលលោកបានជាប់ឆ្នោតកាលពីក្នុងឆ្នាំ២០២៣ ដោយលើកឡើងពីភាពមិនប្រក្រតី។ កាលពីថ្ងៃអាទិត្យ អភិបាលក្រុងអង់ការ៉ា បានបញ្ជាឱ្យបណ្តេញអ្នកដែលនៅខាងក្នុងទីស្នាក់ការកណ្តាលចេញ។

អ្នកវិភាគបាននិយាយថា ពួកគេមើលឃើញថា សេចក្តីសម្រេចរបស់តុលាការ ជាការសាកល្បងតុល្យភាពរវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្តាច់ការសម្រាប់ប្រទេសទួរគីដែលជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយវាអាចពន្យារការគ្រប់គ្រងរយៈពេល២៣ឆ្នាំរបស់លោក Erdogan។ ទីផ្សារហិរញ្ញវត្ថុ បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ខណៈអ្នកវិនិយោមានការព្រួយបារម្ភអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ។

អត្ថបទដែលទាក់ទង

របាយការណ៍៖ មេដឹកនាំកំពូលអ៊ីរ៉ង់ រស់​នៅក្នុង «លេណដ្ឋាន» សម្ងាត់ ដោយ​ទាក់ទងបាន​តាមរយៈអ្នកនាំសារប៉ុណ្ណោះ
2026/05/25 08:25:43 pm        2
រដ្ឋមន្ត្រីស្តាំនិយមអ៊ីស្រាអែលជំរុញឲ្យ​លោក Netanyahu ចាប់​ផ្ដើម​វាយប្រហារទីក្រុង Beirut ឡើង​វិញ​ ដើម្បីទប់ទល់​ក្រុម Hezbollah
2026/05/25 08:15:43 pm        1
លោក Trump៖ កតិកាសញ្ញាណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែ «អស្ចារ្យ និងមានអត្ថន័យ» ឬ «គ្មានកិច្ចព្រមព្រៀង»
2026/05/25 08:01:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីក្រសួងរ៉ែ លើកទឹកចិត្តដល់សិក្ខាកាមពលទាហានវគ្គទី៧ ខិតខំហ្វឹកហាត់ឱ្យក្លាយជាទ័ពគំរូ

2026/05/25 09:21:30 pm
​របាយការណ៍៖ មេដឹកនាំកំពូលអ៊ីរ៉ង់ រស់​នៅក្នុង «លេណដ្ឋាន» សម្ងាត់ ដោយ​ទាក់ទងបាន​តាមរយៈអ្នកនាំសារប៉ុណ្ណោះ
2026/05/25 08:25:43 pm
​រដ្ឋមន្ត្រីស្តាំនិយមអ៊ីស្រាអែលជំរុញឲ្យ​លោក Netanyahu ចាប់​ផ្ដើម​វាយប្រហារទីក្រុង Beirut ឡើង​វិញ​ ដើម្បីទប់ទល់​ក្រុម Hezbollah
2026/05/25 08:15:43 pm
​លោក Trump៖ កតិកាសញ្ញាណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែ «អស្ចារ្យ និងមានអត្ថន័យ» ឬ «គ្មានកិច្ចព្រមព្រៀង»
2026/05/25 08:01:36 pm
​ឯកឧត្តម ហ៊ុន ម៉ានី បន្តជំរុញការបញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ
2026/05/25 07:57:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/24 02:36:47 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/25 11:44:22 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/25 03:34:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am