នាយករដ្ឋមន្ត្រីកាណាដា Mark Carney បង្ហាញសមត្ថភាពបាល់ទាត់ក្នុងព្រឹត្តិការណ៍ World Cup Trophy Tour

2026/05/25 01:21:35 pm        113

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបង្ហាញសមត្ថភាពលេងបាល់ទាត់របស់ខ្លួន ខណៈពានរង្វាន់ FIFA World Cup បានធ្វើដំណើរមកដល់ទីក្រុងអូតាវ៉ា ក្នុងកម្មវិធី World Cup Trophy Tour កាលពីចុងសប្តាហ៍កន្លងទៅ។

នៅក្នុងព្រឹត្តិការណ៍នេះ លោក Carney បានចូលរួមជាមួយប្រធាន FIFA លោក Gianni Infantino និងអតីតខ្សែការពារល្បីរបស់ AC Milan, Alessandro Nesta។

Nesta ដែលជាសមាជិកក្រុមជម្រើសជាតិអ៊ីតាលីឈ្នះពាន World Cup ឆ្នាំ២០០៦ បានបញ្ចប់អាជីពបាល់ទាត់របស់ខ្លួននៅទីក្រុង Montreal ហើយលោក Carney បានសរសើរអតីតខ្សែការពាររូបនេះថា មានចំណែកសំខាន់ក្នុងការជួយអភិវឌ្ឍវិស័យបាល់ទាត់នៅកាណាដា។

បន្ទាប់មក លោក Carney ក៏បានចូលរួមសកម្មភាពបាល់ទាត់ជាមួយកុមារក្នុងតំបន់ ដោយបង្ហាញភាពសប្បាយរីករាយ និងជំនាញបាល់ទាត់ផ្ទាល់ខ្លួនផងដែរ។

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងត្រូវរៀបចំរួមគ្នាដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយការប្រកួតបើកឆាកនឹងធ្វើឡើងនៅទីក្រុង Mexico City នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ក្រុមជម្រើសជាតិកាណាដា នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដោយជួបបូស្នៀ នៅទីក្រុង Toronto នាថ្ងៃទី១២ ខែមិថុនា។ បន្ទាប់មក កាណាដា នឹងបន្តជួបកាតា និងស្វ៊ីស ក្នុងពូល B ដោយការប្រកួតទាំងនោះនឹងធ្វើឡើងនៅទីក្រុង Vancouver ដែលជាទីក្រុងម្ចាស់ផ្ទះមួយទៀតរបស់កាណាដា៕ អត្ថបទ៖នាង សុភាវុធ


 

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am