ប្រភព៖ លោក Netanyahu បានប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងនៅតែមាន​សិទ្ធិកម្ចាត់ការ​គំរាម​កំហែង​

2026/05/25 10:45:20 pm        84

ប្រភពមួយ​ពី​អ៊ីស្រាអែលបានប្រាប់​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា ប្រទេស​អ៊ីស្រាអែលនឹងនៅតែមានសេរីភាព ក្នុងការចាត់វិធានការ ប្រឆាំងនឹងការគំរាមកំហែងនៅក្នុងប្រទេសលីបង់ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អំពីកិច្ចព្រមព្រៀងដែលកំពុងលេចចេញ​ជារូប​រាង​ឡើង​ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

លោក Trump បាននិយាយ​ថា ទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ បាន «ចរចាជាចម្បង» លើអនុស្សរណៈនៃការយោគយល់គ្នា ជុំវិញ​កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងបើកច្រកសមុទ្រហ័រមូសឡើងវិញ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយ ដែលត្រូវបានបិទយ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់ កាល​ពី​ខែកុម្ភៈ។

ដោយបាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ ប្រភពនយោបាយអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Reuters កាល​ពី​ថ្ងៃអាទិត្យ (ទី២៤ ខែឧសភា) ថា៖ «នៅក្នុងការសន្ទនាជាមួយប្រធានាធិបតី លោក​ Trump លោក​នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងរក្សាសិទ្ធិ​ ក្នុងការមាន​វិធានការ​ប្រឆាំងនឹងការគំរាមកំហែង ពី​គ្រប់ទីកន្លែង​ ក្នុង​នោះ​រួមទាំងនៅ​ប្រទេសលីបង់ផងដែរ ហើយលោក​ប្រធានាធិបតី Trump បានបញ្ជាក់អះអាង​ជាថ្មី និងគាំទ្រគោលការណ៍នេះ»។

គួរបញ្ជាក់ថា ការរំពឹងទុកបានកើនឡើង ដែល​ថា ការទម្លាយភាពទាល់ច្រកមួយ អាចនឹងកើតឡើងនៅក្នុងសង្គ្រាមរយៈពេល ៣ខែ បន្ទាប់ពីលោក Trump បានបញ្ជាក់​ថា កិច្ចព្រមព្រៀងដែលកំពុងលេចចេញ​ជារូប​រាង​ឡើងសម្របសម្រួលដោយប៉ាគីស្ថាន នឹងបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍​ថា សេចក្តីព្រាងកិច្ច​ព្រម​ព្រៀង​នេះ បញ្ជាក់​ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងមិនវាយប្រហារអ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់ទីក្រុង​តេអេរ៉ង់​ឡើយ ហើយជាថ្នូរវិញ អ៊ីរ៉ង់សន្យាថានឹងមិនធ្វើការវាយប្រហារជាមុនលើពួកគេនោះទេ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        34
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        70
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm