កោះ​តៃវ៉ាន់៖ ការសន្ទនា​តាម​ទូរស័ព្ទជាមួយ​លោក Trump នឹងជា​រឿង​ល្អ​ តែ​គ្មាន​ការ​​ពិភាក្សា​កើតឡើងទេ

2026/05/25 11:04:46 pm        49

មន្ត្រីជាន់ខ្ពស់​ផ្នែក​ការបរទេសរបស់​កោះ​តៃវ៉ាន់ នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ​២០២៦) នេះ​ បាន​និយាយ​ថា ការជជែក​តាម​ទូរស័ព្ទ រវាងមេដឹកនាំសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ នឹងជារឿងវិជ្ជមាន ប៉ុន្តែវាអាស្រ័យលើលោក​ប្រធានាធិបតី Donald Trump ក្នុងការផ្ដួចផ្ដើម​រឿង​នេះ​ ខណៈ​ដែល​​ភាគីទាំង២ មិនទាន់​បាន​ពិភាក្សា អំពីការសន្ទនា​ណាមួយនៅ​ឡើយទេ​។

ជំនួប​តាម​ទូរស័ព្ទ រវាងមេដឹកនាំទាំង២ នឹងមិនធ្លាប់មានពីមុនមកទេ ហើយប្រឈមនឹង​ហានិភ័យធ្វើ​ឲ្យ​មាន​ការរង្គោះរង្គើ ក្នុង​ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយក្រុង​ប៉េកាំងដែលចាត់ទុកកោះ​ស្វ័យ​គ្រប់គ្រងដោយ​លទ្ធិ​ប្រជាធិបតេយ្យមួយ​នេះថា ជាទឹកដីរបស់ខ្លួន។

ប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំ​កោះ​តៃវ៉ាន់ មិនបានជជែក​គ្នាដោយផ្ទាល់ឡើយ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានបង្វែរ​ការទទួលស្គាល់ការទូតពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំងវិញ ក្នុងឆ្នាំ១៩៧៩។

លោក Trump បានលើក​ឡើង​ម្តងទៀតកាលពី​ថ្ងៃទី២០​ ខែឧសភាថា លោកនឹងជជែក​ជាមួយមេដឹកនាំ​កោះ​តៃវ៉ាន់ លោក​ Lai Ching-te ដោយធ្វើ​ឲ្យបាត់​នូវ​ការរំពឹងទុកពី​ដំបូង ដែល​ថា ការលើកឡើងលើកដំបូងរបស់លោក អំពីករណី​នេះ បន្ទាប់ពីបាន​ជួបជាមួយប្រធានាធិបតីចិន លោក​ Xi Jinping នា​ដើមខែឧសភានេះ​ គឺជាការនិយាយខុស​ដោយ​អចេតនា​។

ជា​ការឆ្លើយសំណួរជាមួយតំណាងរាស្ត្រ នៅសភា មន្ត្រី​ជាន់ខ្ពស់​ការបរទេសកោះ​តៃវ៉ាន់ លោក​ Lin Chia-lung បាននិយាយថា គំនិតផ្តួចផ្តើមឲ្យមានការ​ជជែក​តាម​ហៅទូរស័ព្ទ គឺអាស្រ័យលើលោក Trump ប៉ុន្តែបញ្ជាក់​ថា មិនទាន់មានការពិគ្រោះយោបល់ទ្វេភាគីអំពីជំនួប​បែប​នេះ​នៅឡើយទេ។ លោក Lin បាននិយាយ​ថា៖ «ប្រសិនបើមានការសន្ទនាតាម​ទូរស័ព្ទ រវាងប្រមុខរដ្ឋរបស់​សហរដ្ឋអាមេរិក និងមេដឹកនាំ​កោះ​តៃវ៉ាន់ ខ្ញុំ​គិតថា យើងនឹងមើល​ឃើញ​ពី​ភាព​វិជ្ជមានខ្លាំង​ណាស់​»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm