ការវាយប្រហារលើមណ្ឌលព្យាបាលជំងឺ Ebola នៅភាគខាងកើតកុងហ្គោ នាំ​ឲ្យ​អ្នកជំងឺ ១៣នាក់បាត់ខ្លួន

2026/05/26 01:55:28 am        58

យោងតាមការផ្សាយរបស់វិទ្យុ Okapi បានឲ្យដឹងថា អ្នកស្រុកក្នុងទីក្រុងនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលស្ថិត​នៅ​ចំ​កណ្តាលនៃការផ្ទុះឡើងនូវ​ជំងឺអេបូឡា បានដុតតង់ព្យាបាល កាល​ពី​ថ្ងៃសុក្រចុងសប្ដាហឬកន្លង​មក​ ដោយនាំ​ឲ្យ​អ្នកត្រូវ​បានសង្ស័យ​មាន​ជំងឺ Ebola ចំនួន ១៣នាក់បាត់ខ្លួន។

យោងតាមការ​ផ្សាយ​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា អំឡុង​ការវាយប្រហារបែបនេះជាលើក​ទី២ ក្នុងរយៈពេល​មួយសប្តាហ៍ ក្រុមយុវជនដែលពេញ​ដោយ​កំហឹង បានសម្រុក​ទៅ​កាន់​តង់ព្យាបាល​ជំងឺ​ដែលសាងសង់ឡើងដោយមានការគាំទ្រពីអង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) នៅមន្ទីរពេទ្យបង្អែកទូទៅ Mongwalu។

លោក Richard Lokudi ប្រធានពេទ្យ​នៃ​មន្ទីរពេទ្យ Mongwalu បានប្រាប់វិទ្យុ Okapi ថា មណ្ឌលនេះផ្ទុកមនុស្ស ២៨នាក់ដែលសង្ស័យឆ្លង​ជំងឺ Ebola ហើយយ៉ាងហោចណាស់ ១៣នាក់បានរត់គេចខ្លួន និង​នៅតែរក​មិនទាន់​​ឃើញ​។

លោកបានបន្ថែមថា នគរបាល​បានបើកការស៊ើបអង្កេតកាល​ពី​ព្រឹកថ្ងៃសៅរ៍ ដើម្បីកំណត់អត្តសញ្ញាណជនល្មើស និងកំណត់ទីតាំងអ្នកជំងឺដែលបាត់ខ្លួន ដែលត្រូវបានគេជឿថា កំពុងលាក់ខ្លួនក្នុងចំណោមប្រជាជន​។

គួរបញ្ជាក់ថា ហេតុការណ៍នេះគឺជាការវាយប្រហារលើកទី២ លើហេដ្ឋារចនាសម្ព័ន្ធព្យាបាលជំងឺ Ebola នៅក្នុងតំបន់ ក្នុងរយៈពេល ១សប្តាហ៍ ដែលបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើង រវាងបុគ្គលិកសុខាភិបាល និងសហគមន៍ក្នុងតំបន់ ក្នុងអំឡុងពេលមានការផ្ទុះឡើងនូវ​ជំងឺនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        91
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        128
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm