ចិនជំរុញឲ្យ​អាល្លឺម៉ង់បញ្ឈប់​ការ​ផ្ដល់​ «សញ្ញាមិន​ត្រឹម​ត្រូវ​» ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់

2026/05/26 02:13:28 am        65


នៅថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ​២០២៦)​ នេះ​ ប្រទេស​ចិនបានប្រាប់​អាល្លឺម៉ង់កុំ​ឲ្យ​ «ផ្ដល់​សញ្ញាមិន​ត្រឹម​ត្រូវ​» ទៅកាន់ «កម្លាំងបំបែកខ្លួន» នៅកោះ​តៃវ៉ាន់​ ដោយ​អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានបញ្ជាក់​ទៅ​កាន់​អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា «មានប្រទេសចិនតែមួយគត់ នៅក្នុងពិភពលោក ហើយកោះ​តៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន»។

លោក Mao បានឆ្លើយតបទៅនឹងសំណួរ អំពីរបាយ​ការណ៍ ដែលថា គណៈប្រតិភូជាច្រើន​គណបក្សមកពីអាល្លឺម៉ង់ កំពុងធ្វើទស្សនកិច្ច នៅ​ទីក្រុងតៃប៉ិ ដែលចិនអះអាងថា ជា «ខេត្តបំបែកខ្លួន» ដោយតំណាងម្នាក់បានពិពណ៌នាអំពីកោះ​តៃវ៉ាន់ថា ជា «ដៃគូដ៏​សំខាន់ សម្រាប់អាល្លឺម៉ង់»។

ទីក្រុងតៃប៉ិ បានទទូចថា ខ្លួន​មាន​ឯករាជ្យតាំងពីឆ្នាំ១៩៤៩​។ លោកស្រី​ Mao បានបន្ត​ទៀត​ថា «ប្រទេស​ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះអន្តរកម្មផ្លូវការទម្រង់ណាមួយ រវាងតំបន់តៃវ៉ាន់របស់ចិន និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយចិន»។

លោកស្រី​បាន​បន្ថែម​ថា៖ «គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានដែលត្រូវបានទទួលស្គាល់យ៉ាងល្អ នៅក្នុងទំនាក់ទំនងអន្តរជាតិ និងជាការឯកភាពគ្នាជាសកល។ វាក៏ជាមូលដ្ឋានគ្រឹះនយោបាយ សម្រាប់ទំនាក់ទំនងចិន-អាល្លឺម៉ង់ផងដែរ។ យើងសូមអំពាវនាវដល់បុគ្គល​មួយចំនួនមកពីប្រទេសអាល្លឺម៉ង់ឲ្យ​គោរពតាមគោលការណ៍ចិនតែមួយ ហើយឈប់ផ្ញើសារខុសទៅកាន់កងកម្លាំងបំបែកខ្លួនទាម​ទារឯករាជ្យរបស់កោះ​តៃវ៉ាន់»។

គណៈប្រតិភូអាល្លឺម៉ង់នឹងជួបជាមួយមេដឹកនាំកោះ​តៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថា នឹងស្នាក់នៅលើកោះនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm