រដ្ឋមន្ត្រីស្តាំនិយមអ៊ីស្រាអែលជំរុញឲ្យ​លោក Netanyahu ចាប់​ផ្ដើម​វាយប្រហារទីក្រុង Beirut ឡើង​វិញ​ ដើម្បីទប់ទល់​ក្រុម Hezbollah

2026/05/26 03:15:43 am        95


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich នៅ​ថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) នេះ​ បានអំពាវនាវឲ្យ​នាយករដ្ឋមន្ត្រី លោក​ Benjamin Netanyahu ចាប់​ផ្ដើម​ការវាយប្រហារឡើង​វិញ​ លើ​ទីក្រុង Beirut របស់ប្រទេស​លីបង់​ ដើម្បីឆ្លើយតបទៅនឹងការបង្កើន​ការ​វាយប្រហារដោយយាន​ដ្រូន​មាន​គ្រឿង​ផ្ទុះ​របស់​ក្រុមហេបូឡាទៅលើកងទ័ពអ៊ីស្រាអែល និងទីប្រជុំជនភាគខាងជើងនៃ​ប្រទេស​អ៊ីស្រាអែល។

ការអត្ថាធិប្បាយរបស់លោក Smotrich បានកើតឡើងបន្ទាប់ពីទាហានអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារដោយយានដ្រូន​របស់ក្រុមហេសបូឡា ​កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង​មក​។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា លោក Smotrich បានធ្វើការកត់សម្គាល់ស្រដៀងគ្នានេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអាទិត្យ។

លោកបានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យាន​ដ្រូន​មាន​គ្រឿង​ផ្ទុះដែលបង្កគ្រោះថ្នាក់ដល់យុទ្ធជនរបស់យើង មិនមែនកើត​ឡើង​ដោយ​ចៃដន្យ​នោះទេ​។ សម្រាប់យាន​ដ្រូន​បំពាក់​គ្រឿង​ផ្ទុះ​នីមួយៗ អគារចំនួន ១០ខ្នង​​ គួរតែដួលរលំនៅទីក្រុង Beirut»។

តែ​យ៉ាង​ណាក្ដី ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា លោក Netanyahu បានបដិសេធការទាមទាររបស់លោក Smotrich ហើយចង់​ប្រើ​ប្រាស់​វិធានការការពារជាង​។ អ្នកនាំពាក្យរបស់លោក Netanyahu បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ។

ចំណែក​រដ្ឋមន្ត្រីជាតិនិយមជ្រុលម្នាក់ទៀត គឺ​លោក Itamar Ben Gvir បាននិយាយថា អ៊ីស្រាអែលមិនត្រូវទទួល​ស្គាល់​យានដ្រូន​មាន​គ្រឿង​ផ្ទុះ​ថា ជា​រឿង​ធម្មតានោះទេ។ លោក Ben Gvir បាននិយាយថា «ដល់ពេលហើយ ដែល​លោក​នាយករដ្ឋមន្ត្រីត្រូវ​ទៅ​ទាម​ទារ​ពី​លោក​ (ប្រធានាធិបតី Donald) Trump ហើយប្រាប់គាត់ថា យើងកំពុងវិលត្រឡប់ទៅធ្វើ​សង្គ្រាម នៅលីបង់»៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm