របាយការណ៍៖ មេដឹកនាំកំពូលអ៊ីរ៉ង់ រស់​នៅក្នុង «លេណដ្ឋាន» សម្ងាត់ ដោយ​ទាក់ទងបាន​តាមរយៈអ្នកនាំសារប៉ុណ្ណោះ

2026/05/26 03:25:43 am        63


 ការប្រកាសដែលត្រូវ​បាន​រំពឹងទុក អំពីកិច្ចព្រមព្រៀងដែល​អាច​កើតមាន រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ ​ ត្រូវបានពន្យារពេលដោយសារតែការលំបាកក្នុងការទាក់ទង​ជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei ដែលត្រូវបានគេជឿថា កំពុងរស់នៅក្រោមការ​រឹតបន្តឹង​សន្តិសុខយ៉ាង​តឹងរ៉ឹង ក្នុងលេណដ្ឋានសម្ងាត់មួយ​។

យោងតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ CBS បាន​ឲ្យ​ដឹង​ថា​ មន្ត្រីអាមេរិកដែលស្និទ្ធនឹង​ចារកម្ម និយាយថា លោក Khamenei «លាក់ខ្លួនយ៉ាងមានប្រសិទ្ធភាព» នៅក្នុងទីតាំងដែលមិន​ត្រូវបានបង្ហាញ​ឲ្យ​ដឹង​​ ដោយ​មានការទាក់​ទង​​តិចតួចមក​កាន់ពិភពខាងក្រៅ។ ពួកគេនិយាយថា រូប​លោក​អាចត្រូវបានទាក់ទងតាមរយៈតែ​បណ្តាញអន្តរការី និងអ្នកនាំសារដ៏ស្មុគស្មាញប៉ុណ្ណោះ​ ដែលធ្វើ​ឲ្យអ៊ីរ៉ង់​​​ឆ្លើយតបយឺត​ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ។

បណ្តាញនេះក៏បានរាយការណ៍ផងដែរថា មន្ត្រីអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងការចរចាជាមួយរដ្ឋបាលរបស់លោក​ប្រធានាធិប​តី​ Donald Trump កំពុងជួប​ការ​លំបាក ក្នុង​ការ​មាន​ទំនាក់ទំនង នៅក្នុងប្រព័ន្ធរដ្ឋាភិបាលរបស់ពួកគេ ដែលបានធ្វើឲ្យ​យឺត​ដល់​វឌ្ឍនភាពនៃការចរចា។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ CBS ថា លោក​ Khamenei បានយល់ព្រមលើគ្រោងដ៏​ទូលំទូលាយ​នៃសេចក្តីព្រាងកិច្ចព្រមព្រៀងបច្ចុប្បន្ន ខណៈពេលដែលប្រធានាធិបតី លោក​ Trump បានលើក​ឡើង​នៅក្នុងការបង្ហោះលើ​បណ្ដាញ​សង្គម​ Truth Social ថា លោក​រំពឹងថា នឹងមានការសម្រេចចិត្តចុងក្រោយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់​ថា លោក Mojtaba Khamenei បានរងរបួសក្នុងអំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨​ ខែកុម្ភៈ ជាពេល​ដែលឪពុករបស់លោក គឺមេដឹកនាំកំពូល លោក Ali Khamenei ត្រូវបាន​សម្លាប់។ របាយការណ៍នេះបានឲ្យ​ដឹង​ថា លោក Mojtaba Khamenei មិនត្រូវបានគេឃើញ ឬឮជាសាធារណៈ ចាប់តាំងពីមុនពេលសង្គ្រាមចាប់ផ្តើម៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm