សម្តេចតេជោ៖ បើគ្មានសន្តិភាពទេ គឺគ្មានឡើយសេចក្តីសប្បាយ ហើយកុំពេលមានសង្រ្គាមទើបស្រែករកសន្តិភាព

2022/04/20 04:12:13 pm        787

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា បើគ្មានសុខសន្តិភាពទេ គឺគ្មានសេចក្តីសប្បាយរីករាយនោះឡើយ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋគ្រប់រូប​គប្បីបន្តរក្សានូវ​សុខសន្តិភាពនេះ​ឲ្យបានកុំពេលមានសង្រ្គាមទើបស្រែករកនៅសុខសន្តិភាពនោះ។

ថ្លែងក្នុងពិធីអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានី​ភ្នំពេញ​ជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើងថា សន្តិភាពគឺជាការផ្តើម នៃភាពសុខសាន្ត និងការអភិវឌ្ឍរីកចំរើននៅប្រទេសកម្ពុជា ហើយបើគ្មានសុខសន្តិភាពទេ សូមកុំសង្ឈឹមថាមានសេចក្តីសុខ និងភាពសប្បាយរីករាយ​ដូច​សព្វថ្ងៃ​នេះឲ្យសោះ ជាក់ស្តែង កាលពីចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះបងប្អូនប្រជាពលរដ្ឋ បានដើរលេងកម្សាន្ត​គ្រប់ទីកន្លែងទាំងអស់ប្រកបដោយសេចក្តីសប្បាយរីករាយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏បានលើកឡើង​អំពីភាពរីកចំរើន​កាន់តែច្រើន​នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ ខណៈកាលពីជាង៤០មុន​ ទីក្រុងបេះដូងខ្មែរ​មួយនេះគ្មានមនុស្សនៅ ហើយក៏មានសំរាមច្រើនដូចសព្វថ្ងៃនេះផងដែរ។ ប៉ុន្តែ​ទោះ​ជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នៅតែបន្ត​អំពាវនាវ​ដល់បងប្អូនជនរួមជាតិ​ទាំងអស់​បន្តរក្សា ការពារនូវសុខសន្តិភាពនេះឲ្យបាន ខណៈប្រទេស​ដែលកំពុងកើត​សង្រ្គាម​ដូចជា​ប្រទេសអ៊ុយក្រែន​កំពុងស្រែករកសុខសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការរីករាយផងដែរ ដោយសម្តេច​លើកឡើង​ពីកត្តា៦ ដែលនាំ​ឲ្យពលរដ្ឋសប្បាយរីករាយខ្លាំងពេលចូលឆ្នាំកន្លងមក ដោយក្នុងនោះរួមមាន សុខសន្តិភាព, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, មធ្យោបាយធ្វើដំណើរកាន់តែច្រើន, ប្រាក់ចំណូល, ការកើត​ឡើងនូវតំបន់ទេសចរណ៍ថ្មី និងភាពស៊ាំសហគមន៍ ដោយសារ​តែការ​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩​របស់បងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        584

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm