[UPDATE]បញ្ជាការកណ្តាលអាមេរិក៖ យោធាអាមេរិកបានវាយប្រហារថ្មីលើគោលដៅទីតាំងមីស៊ីល​ និង​ទូកដាក់មីនរបស់អ៊ីរ៉ង់​នៅភាគខាងត្បូង​

2026/05/26 03:07:08 pm        132

យោធាអាមេរិកនិយាយថា ខ្លួនបានចាប់ផ្តើមការវាយប្រហារថ្មីលើភាគខាងត្បូងអ៊ីរ៉ង់ ដោយកំណត់គោលដៅទីតាំងមីស៊ីលអ៊ីរ៉ង់ និងទូកដែលព្យាយាមដាក់មីន។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារត្រូវបានធ្វើឡើងក្នុងការការពារខ្លួន និង​​ដើម្បីការពារកងទ័ពរបស់ខ្លួន​ពីការគំរាមកំហែងបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់។​ ​​

អ្នកនាំពាក្យបញ្ជាការកណ្តាលបាននិយាយថា យោធាអាមេរិក បន្តការពារកងកម្លាំងរបស់ខ្លួន​ ខណៈ ប្រើប្រាស់ការអត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ដែលកំពុងបន្ត។​

ការវាយប្រហារទាំងនេះបានកើតឡើង ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baqai បាននិយាយថា មានវឌ្ឍនភាពមួយចំនួនក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ "មិនទាន់មកដល់ទេ"។

អ៊ីរ៉ង់មិនទាន់ឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ គេ​​មិនច្បាស់ថា តើការវាយប្រហារ​​​ថ្មីនេះ​ នឹងមានផលប៉ះពាល់អ្វីខ្លះទៅលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។​

កាលពី​ចុងសប្តាហ៍នេះ លោក​​ប្រធានាធិបតី Donald Trump បានលើកឡើងថា ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ ប៉ុន្តែក្រោយមកបាននិយាយថា លោកបានណែនាំក្រុម​អ្នកចរចាកុំប្រញាប់ប្រញាល់ធ្វើ​កិច្ចព្រមព្រៀង៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        43
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        73
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm