លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយនៅថ្ងៃអង្គារ២៦ ឧសភា នេះ ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចធ្វើទៅបាន ទោះបីជាមានការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានការសង្ស័យលើបទឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេក៏ដោយ។

លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Jaipur ក្នុងអំឡុងទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាថា មានការចរចាមួយចំនួនកំពុងដំណើរការនៅក្នុងប្រទេសកាតានៅថ្ងៃនេះ ដូច្នេះពួកលោកនឹងរង់ចាំមើលថាតើអាចសម្រេចបានវឌ្ឍនភាពឬអត់។
រូបលោកគិតថាវាជាការនិយាយគ្នាច្រើនអំពីភាសាជាក់លាក់នៅក្នុងឯកសារដំបូង ដូច្នេះនឹងត្រូវចំណាយពេលពីរ បីថ្ងៃ។

លោកបាននិយាយថា ប្រធានាធិបតីបានបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការធ្វើកិច្ចព្រមព្រៀង។ លោកនឹងធ្វើកិច្ចព្រមព្រៀងល្អ ឬគ្មានកិច្ចព្រមព្រៀង។
ការវាយប្រហារបានកើតឡើង ខណៈក្រុមអ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ បានទៅដល់ទីក្រុង Doha សម្រាប់កិច្ចចរចាជុំចុងក្រោយបំផុតដើម្បីបញ្ចប់ជម្លោះរយៈពេលជាច្រើនខែ ដែលបានជំរុញឱ្យអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ជាសរសៃឈាមដ៏សំខាន់សម្រាប់ការនាំចេញថាមពលសកល។
លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានថាច្រកសមុទ្រត្រូវតែបើកចំហ៕
