រដ្ឋមន្ត្រីក្រសួងរ៉ែ លើកទឹកចិត្តដល់សិក្ខាកាមពលទាហានវគ្គទី៧ ខិតខំហ្វឹកហាត់ឱ្យក្លាយជាទ័ពគំរូ

2026/05/26 06:48:47 pm        1.3 K

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកទឹកចិត្តដល់សិក្ខាកាមពលទាហានថ្មីវគ្គទី៧ នៅ​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​កងទ័​ពជើ​ងគោកឱ្យខិតខំប្រឹងប្រែងត្រងត្រាប់ និងហ្វឹកហាត់បង្កើនចំណេះដឹង ឲ្យ​ក្លាយ​ទៅ​ជាក​ងទ័​ពមា​នជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពប្រកបដោយ គុណភាព ដើម្បីក្លាយជាទ័ព​គំរូ​ប្រកប​ដោយ​យុទ្ធសាស្រ្ត។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើក​ឡើង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​សាកសួរ​សុខ​ទុក្ខដល់ថ្នាក់ដឹកនាំ នាយទាហាន យោធាចារ្យនាយទាហានរង និងសិក្ខា​កាម​ពល​ទាហាន​ថ្មី​វគ្គ​៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ​ថា​ ជុំវិញស្ថាប័នស៊ីវិល និងកងកំលាំង, ក្រោមការស្វែងយល់ប្រកបដោយគតិបណ្ឌិត និង​ការ​ឈ្លាស​វៃ​បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជា ណាក្រកម្ពុជា, សម្តេចបាន​ជំរុញ​បង្កើត​ឲ្យ​មាន​សម្ព័ន្ធ​មេ​ត្រីភាព រវាងស្ថាបននានាជាមួយកងទ័ព ដែលនេះគឺជាផ្នែកមួយជំរុញ លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​ ក្នុងដំណើរការអភិវឌ្ឍខ្លួនឲ្យសមស្របតាមស្ថានការណ៍បច្ចុប្បន្ន។

ក្នុងជំនួបសំណេះសំណាលនេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​លើក​ទឹក​ចិត្ត​ដល់​សិក្ខា​កាម​ពល​ទាហាន​ថ្មី​វ​គ្គ​ទី​៧ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់ ត្រូវខិតខំប្រឹងប្រែង ត្រងត្រាប់ និង​ហ្វឹក​ហាត់​បង្កើនចំណេះដឹង ឲ្យក្លាយទៅជាកងទ័ពមានជំនាញ វិជ្ជាជីវៈ និងមាន​សមត្ថភាព​ប្រកប​ដោយ​គុណ​ភាព ដើម្បីធ្វើយ៉ាងណាឲ្យកងទ័ពរបស់យើងក្លាយជាទ័ពគំរូ ប្រកបដោយយុទ្ធសាស្រ្ត ក្នុង​ការវិវត្តន៍ទៅមុខប្រកបដោយភាពជោគជ័យ ។

ឧត្តមសេនីយ៍ទៅ ពេជ សំអុន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក បានថ្លែងថា ដោយ​មាន​ការ​យកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល ជាពិសេសក្រសួងដែលជាសម្ព័ន្ធមេត្រី ក្នុងនាម​តំណាង​កង​ទ័ព លោកបានប្តេជ្ញាបន្តនូវវគ្គបណ្តុះបណ្តាល ការបំប៉ន និង ការបង្កើននូវចំណេះ​ដឹង​ដល់​សិក្ខា​កាមទាំងអស់ ឲ្យក្លាយទៅជាកងទ័ពមានជំនាញវិជ្ជាជីវៈ មានសមត្ថភាព គុណភាព មាន​ចំណេះដឹ​ង ផ្នែកបច្ចេកវិទ្យា ភាសារបទេស ការគោរពប្រតបត្តិ​នូវ​លក្ខ​ន្តិកៈ​នៃ​កង​យោធ​ពល​ខេរ​ភូមិន្ទ និងការគោរពសិទ្ធមនុស្ស ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និង​ហ៊ាន​ពលី​គ្រប់​បែបយ៉ាងដើម្បីបូរណភាពទឹកដីរបស់យើង៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        44
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm