កងកម្លាំង​រុស្ស៊ី​ដណ្ដើម​បាន​ទីក្រុង Kreminna នៅ​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/04/20 10:16:37 am        2.6 K

​អ៊ុយក្រែន៖ អភិបាល​តំបន់​បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ីបាន​ដណ្ដើមយក​ទីក្រុង Kreminna ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដក​ចេញពី​ទីក្រុង​នេះ។

ទីក្រុង Kreminna ដែល​មាន​ប្រជាជន​ជាង​ ១៨,០០០នាក់​មុន​ពេល​មាន​សង្គ្រាម​ជាមួយ​រុស្ស៊ី ក្លាយ​ជា​ទីក្រុង​ដំបូង​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ត្រូវ​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​បាន ​ចាប់​តាំង​ពី​ពួក​គេ​បាន​បើក​ការ​វាយ​ប្រហារ​ជាថ្មី​នៅ​ក្នុង​តំបន់ Donbas ​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​អភិបាល​តំបន់ Luhansk លោក Serhiy Gaidai បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាន​​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង Kreminna បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​កងទ័ព​រុស្ស៊ី​ហើយ​។ ​ពួកគេ​បាន​ចូល​ក្នុង​ទីក្រុង​នេះ​។​ ​អ្នកការពារ​របស់​ពួក​លោក​ត្រូវតែ​ដកចេញ​។ ​ពួកគេ​បាន​ចូលកាន់​កាប់​ក្នុង​ទីតាំង​ថ្មីៗ​ជាច្រើន​កន្លែង និង​បន្ត​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​។

លោក​ពុំបាន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង Kreminna នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា ទាហាន​របស់​រុស្ស៊ី​បាន​វាយប្រហារ​ចេញពី​គ្រប់​ច្រក​ទាំងអស់​។ ​អភិបាល​តំបន់ Luhansk រូប​នេះ​​និយាយ​ដោយ​ពុំបាន​បញ្ជាក់​ឲ្យ​​ច្បាស់​លាស់​ទេ​ថា ​តើ​អាច​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ប៉ុន្មាន​នាក់ ដោយ​លើក​ឡើង​ថា គេ​មិន​អាច​គណនា​ចំនួន​អ្នក​ស្លាប់​ក្នុង​ចំណោម​ប្រជាជន​ស៊ីវិល​បានទេ​។ ​យើង​មាន​ស្ថិតិ​ផ្លូវការ​​ មនុស្ស​ប្រហែល ២០០​នាក់​បាន​ស្លាប់ ប៉ុន្តែ​អ្នក​ស្លាប់​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1097
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        541
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm