សម្ដេចតេជោស្វាគមន៍អ្នកវិនិយោគិនមកពីកូរ៉េខាងត្បូង ចាប់អារម្មណ៍វិនិយោគវិស័យកសិកម្មនៅកម្ពុជា

2026/05/26 11:52:38 am        144

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះ ក្រុមអ្នកវិនិយោគិនមកពីក្រុងអ៊ីនឆន់ សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមកធ្វើទស្សនកិច្ច សិក្សាស្វែងយល់ និងបង្ហាញការចាប់អារម្មណ៍លើការវិនិយោគលើវិស័យកសិកម្ម ជាពិសេសដំណាំស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។

សម្ដចតេជោ ហ៊ុន សែន បានបង្ហាញនូវការស្វាគមន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ចូលជួបសម្ដែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ចំពោះ លោក ផាក ជូបុង និងសហការីដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា ការធ្វើទស្សនកិច្ចរបស់ប្រតិភូសភាពាណិជ្ជកម្ម និងឧស្សាហកម្មទី្រុងអ៊ីនឆន់នេះនឹងស្វែងរកឱកាសបន្ថែមទៀតក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះលោក ផាក ជូបុង បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងក្រុមអ្នកវិនិយោគកូរ៉េខាងត្បូងបានជួបសម្ដែងការគួរសមនាឱកាសនេះ។

លោក ក៏បានលើកឡើងអំពីទិដ្ឋភាព និងបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកបានរំលេចចំពោះសម្ដេចតេជោថាប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាព ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគកូរ៉េខាងត្បូង។

លោក ផាក ជូបុង បានបន្តថា នៅពេលនេះក្រុមអ្នកវិនិយោគ កំពុងស្វែងរកឱកាសបន្ថែមទៀតដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដោយផ្ដោតសំខាន់លើផលិតផលស្វាយចន្ទី។

ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកវិនិយោគកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការចាប់អារម្មណ៍លើការវិនិយោគលើផ្នែកកសិកម្ម ពិសេសផ្ដោតសំខាន់លើដំណាំស្វាយចន្ទីរនេះ។ សម្ដេចតេជោ បានរំលេចថា ប្រទេសកម្ពុជា មាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេសផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចតេជោ បានថ្លែងថា អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែច្នៃនូវកសិផលរបស់កម្ពុជាដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅទីផ្សារពិភពលោកផងដែរ។

សម្ដេចតេជោ បានសង្គត់ធ្ងន់ថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង។ ដូច្នេះតាមរយៈក្រុមវិនិយោគរបស់កូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជានាពេលនេះនឹងជាឱកាសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានបន្ថែមថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង ពេលនេះជាដៃគូយុទ្ធសាស្រ្ដជាមួយគ្នាហើយសម្ដេចសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេសក្នុងឱកាសខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងឡើងវិញនោះ គឺប្រទេសទាំងពីរនឹងអាចដើរដល់ជំហានមួយទៀត គឺការបង្កើតជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយជាមួយគ្នា៕

អត្ថបទដែលទាក់ទង

សម្តេចប្រធានរដ្ឋសភា៖ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតក្លាយជាសកម្មភាពជាក់ស្តែងដោះស្រាយវិបត្តិអាកាសធាតុក្នុងតំបន់
2026/05/26 01:27:00 pm        3
ក្រុម AOT ចុះសង្កេតការណ៍ផ្ទាល់នៅតំបន់បឹងត្រកួន ទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយ​បន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
2026/05/26 01:20:05 pm        1
ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ កោះកុង សាងសង់លើផ្ទៃដីជាងពីររយហិកតា នឹងសម្ពោធជាផ្លូវការនៅចុងខែឧសភានេះ
2026/05/26 01:16:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចប្រធានរដ្ឋសភា៖ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតក្លាយជាសកម្មភាពជាក់ស្តែងដោះស្រាយវិបត្តិអាកាសធាតុក្នុងតំបន់

2026/05/26 01:27:00 pm
​ក្រុម AOT ចុះសង្កេតការណ៍ផ្ទាល់នៅតំបន់បឹងត្រកួន ទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយ​បន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
2026/05/26 01:20:05 pm
​ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ កោះកុង សាងសង់លើផ្ទៃដីជាងពីររយហិកតា នឹងសម្ពោធជាផ្លូវការនៅចុងខែឧសភានេះ
2026/05/26 01:16:26 pm
​រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងសំខាន់ ចូលរួមបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស
2026/05/26 01:01:07 pm
​រយៈពេលពីរថ្ងៃសមត្ថកិច្ចចម្រុះខេត្តរតនគីរី ចុះឆែកឆេរ ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានចំនួន ១២៤ ទីតាំង និងបានត្រួតពិនិត្យជនបរទេសចំនួន ៦៦១ នាក់ ក្នុងមូលដ្ឋានក្រុងស្រុកទាំង៩
2026/05/26 12:48:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/26 01:46:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/20 11:31:08 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/25 11:44:22 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/25 03:34:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am