ប្រេងឡើងថ្លៃ និងភាគហ៊ុនសកលគ្មានស្ថិរភាព ខណៈការវាយប្រហារថ្មីពីអាមេរិកធ្វើឱ្យសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងសន្តិភាពថយចុះ

2026/05/26 07:09:40 pm        77

តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារ២៦ឧសភានេះ ហើយភាគហ៊ុនមានការឡើងចុះមិនទៀងទាត់ ខណៈសុទិដ្ឋិនិយមរបស់ក្រុមវិនិយោគិនលើកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលជិតមកដល់ត្រូវបានកាត់បន្ថយដោយការវាយប្រហារថ្មីរបស់អាមេរិកលើអ៊ីរ៉ង់។

មន្ត្រីមួយរូប បាននិយាយថា អ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់ និងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បានស្ថិតនៅទីក្រុងដូហា ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាតាលើកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានបន្ទាបក្តីសង្ឃឹមសម្រាប់ការទម្លាយភាពទាល់ច្រកដែលជិតមកដល់។

ប៉ុន្តែទោះបីជាការចរចាបានបន្តក៏ដោយ កងកម្លាំងអាមេរិកបានបើកការវាយប្រហារកាលពីថ្ងៃចន្ទ ២៥ឧសភា ដើមសប្ដាហ៍នេះនៅភាគខាងត្បូងអ៊ីរ៉ង់ប្រឆាំងនឹងគោលដៅរួមទាំងទូកដែលព្យាយាមដាក់មីន និងទីតាំងបាញ់មីស៊ីល ដែលពួកគេបានហៅថាជាសកម្មភាពការពារខ្លួន។

ការវិវត្តន៍នេះបានធ្វើឱ្យតម្លៃប្រេងឆៅ Brent កើនឡើងជិត២% ឡើងដល់ ៩៧,៥៦ ដុល្លារក្នុងមួយបារ៉ែល ក្នុងវគ្គជួញដូរដំបូងនៅអាស៊ីនៅថ្ងៃអង្គារនេះ ហើយប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើងបន្តិចបន្តួចពីតម្លៃជួញដូរចុងក្រោយកាលពីថ្ងៃចន្ទ ខណៈតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើងនៅថ្ងៃអង្គារនេះ ។

តម្លៃទីផ្សារភាគហ៊ុនមានភាពចម្រុះ ដោយសន្ទស្សន៍ទូលំទូលាយបំផុតរបស់ MSCI នៃភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS)បានបើកដោយកើនឡើង០,៨% ខណៈ Nikkei (.N225) របស់ប្រទេសជប៉ុន បានបើកការជួញដូរថ្មីដោយធ្លាក់ចុះ០,២។

តម្លៃភាគហ៊ុន Nasdaq កើនឡើង០,៩% ខណៈតម្លៃភាគហ៊ុន S&P 500 បានកើនឡើង០,៦៨ %។

តម្លៃភាគហ៊ុន EUROSTOXX 50 បានធ្លាក់ចុះ ០,៣៦ % ខណៈភាគហ៊ុន FTSE បានហក់ឡើង០,៤% ហើយភាគហ៊ុន DAX បានធ្លាក់ចុះ០,៤៣% ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm