កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ទទួល​បាន​អំពូល​សូ​ឡា ២០០​ដើម ខណៈ​ការសាងសង់​សម្រេច​បាន​ជាង ៨០%

2022/04/20 05:32:35 pm        190

​បាល់ទាត់៖ កីឡដ្ឋាន​បាល់ទាត់​ខេត្តកំពង់ស្ពឺបានទទួល​ការឧបត្ថម្ភ​អំពូល​សូ​ឡា​ចំនួន ២០០​ដើមពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia តាមរយៈ​យុទ្ធនាការ “​ធានារ៉ាប់រង​ខ្ញុំ បំភ្លឺ​សហគមន៍​យើង​” ស្របពេល​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះបានសម្រេច​ការសាងសង់​ជាង ៨០% ហើយ។​

​ពិធី​ប្រគល់​-​ទទួល​អំពូល​សូ​ឡា​នេះបានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩ ខែមេសា ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ និង​ឯកឧត្តម វី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ រួមទាំង​ថ្នាក់ដឹកនាំ​តំណាង​ក្រុមហ៊ុន​ឧបត្ថម្ភ​ផងដែរ។​ ​លោក ចាន់ រដ្ឋ អគ្គនាយក​ក្រុមហ៊ុន FWD Cambodia បាន​សម្ដែង​ក្ដី​រីករាយ​ជាខ្លាំង ក្រោយ​បានរួម​ចំណែក​ឧបត្ថម្ភ​អំពូល​សូ​ឡា​ដល់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែល​ទទួលបាន​ថវិកា​ពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ដោយ​ការយក​បច្ចេកវិទ្យា​ឌីជីថល​ជា​គោល ហើយ​បាន​កាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​ជាច្រើនដើម្បី​សន្សំសំចៃ​ថវិកា​យកមកប្រើ​ប្រាស់​ជា​ប្រយោជន៍​ដល់​អតិថិជន និង​ក្នុង​សហគមន៍។​ ឯកឧត្តម ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ដ្រ​មណ្ឌល​ខេត្តកំពង់ស្ពឺបាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន FWD Cambodia ដែល​បាន​នាំយក​អំពូល​សូ​ឡា​ប្រគល់ជូន​ដល់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ដែលជា​ស្មារតី​យកចិត្តទុកដាក់​មួយក្នុង​ការជួយ​ដល់​សហគមន៍​កម្ពុជា។ ឯកឧត្តម​បានចាត់ទុក​ការឧបត្ថម្ភ​នេះ នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​កីឡា​ក្នុង​កីឡដ្ឋាន ក៏ដូចជា​ផ្ដល់នូវ​ទិដ្ឋភាព​ស្រស់បំព្រង​នៃ​ទីធ្លា​កីឡដ្ឋាន​នាពេល​រាត្រី​ផងដែរ។

​ឯកឧត្តម​បាន​សម្ដែង​ការកោតសរសើរ និង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​បន្ថែមទៀត​ពី​សំណាក់​បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័ន​នានា។ មួយវិញទៀត ឯកឧត្តម​បាន​សម្ដែង​ការពេញចិត្ត​នូវ​ជំហរ​របស់​ក្រុមហ៊ុន​ ក្នុង​ការយក​បច្ចេកវិទ្យា​ឌីជី​ថល​ជា​គោល ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សន្សំសំចៃ​ថវិកា​ពី​ការប្រើប្រាស់​ក្រដាស ដើម្បី​គាំទ្រ​សកម្មភាព​មនុស្សធម៌​នៅ​កម្ពុជា ដែល​ជំហរ​នេះដើរ​ស្របគ្នា​ល្អ​បំផុត​ទៅនឹង​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាល​ក្នុង​ឧស្សាហកម្ម ៤.០។ ​គួរ​ដឹងថា កីឡដ្ឋាន​ខេត្តកំពង់ស្ពឺបានរៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ត្រៀម​ស្វាគមន៍​ការប្រកួត​ផ្សេងៗ ក៏ដូចជា​ការអនុញ្ញាត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូល​លេង​កម្សាន្ដ និង​ហាត់ប្រាណ​ផងដែរ។

​សមិទ្ធផល​ថ្មី​លើ​ទឹកដី​ខេត្តកំពង់ស្ពឺ​នេះ សាងសង់ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ​ដោយ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ។ កីឡដ្ឋានដែល​ត្រៀម​ប្រើ​ស្មៅ​សិប្បនិម្មិត​នេះត្រូវ​បែងចែក​ការសាងសង់​ជា ២ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ គឺជា​ការសាងសង់ក្លោង​ទ្វារធំ​ចំនួន ២ របង​ជុំវិញ សួន​កុមារ និង​ទីលាន​រត់ កន្លែង​អង្គុយ ៣,០០០​កៅអី ទីលាន​ប្រកួត​បាល់ទាត់ដែល​បំពាក់​ដោយ​ភ្លើង​បំភ្លឺ​ប្រកួត​ពេលយប់​បាន រួមជាមួយ​ការរៀបចំ​បរិវេណ​ជុំវិញ និង​ដំណាក់កាល​ទី​២ ជាការ​សាងសង់​កន្លែង​អ្នកទស្សនា​កើន​ដល់ ៦,០០០​នាក់៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm