សម្ដេចធិបតី៖ កាតព្វកិច្ចយោធាជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ លះបង់​បម្រើ​ជាតិ​មាតុភូមិ​

2026/05/26 07:47:02 pm        667

ភ្នំពេញ៖ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់​ទុក​ជា​ការ​បណ្តុះ​ស្មារតី​ និង​មនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជ​រដ្ឋាភិបាល​បាន​ថ្លែង​បញ្ជាក់​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០២៦នេះថា ច្បាប់ស្តីពី​កាតព្វកិច្ច​យោធា​ត្រូវ​បាន​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចាត់ទុកជាការបណ្តុះស្មារតី និងមនសិការស្នេហាជាតិ ដើម្បី​ត្រៀម​ខ្លួន​លះបង់បម្រើជាតិមាតុភូមិ។

យោងតាមសម្តេចធិបតី គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺការកសាង​នូវ​សង្គម​មួយ​ប្រកប​ទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការ​ស្នេហា​ជាតិ​ខ្ពស់ ​មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួចជាស្រេចគ្រប់ពេលវេលា ដោយ​ហ៊ាន​លះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥតលក្ខខណ្ឌ។

សម្តេច​ធិបតីនាយករដ្ឋមន្ត្រីធ្លាប់​បាន​គូស​បញ្ជាក់​ច្បាស់​ថា «សមត្ថភាពការពារជាតិនៃប្រទេសមួយ មិន​មែន​អាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធ និងឧបករណ៍ទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែ ប្រទេស​ជាតិ​មួយ​ដែល​ខ្លាំង​ក្នុងវិស័យការពារជាតិ គឺដោយសារមានកងទ័ព​ដែល​ពោពេញ​ដោយ​ភាព​អង់​អាច​ក្លាហាន ​មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥលក្ខខណ្ឌ ហើយ​មាន​ប្រជាជន​ទាំងមូលនៅពីក្រោយ»។ ក្នុងន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានក្តី​ប្រាថ្នា​ចង់​ឃើញ​យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា ​ដោយចាត់ទុកថា នោះគឺជាកិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​ខ្លួន​បាន​ហ្វឹក​ហាត់​ចំណេះ​ជំនាញ​មួយ​ដ៏​មាន​សារសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និង​បូរណ​ភាព​ទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការ​ព្រួយ​បារម្ភ​ពី​ការ​ខាត​ប្រយោជន៍​ផ្ទាល់​ខ្លួន​នៅ​ក្នុងអំឡុងពេលនៃការចូលបំពេញកាតព្វកិច្ចយោធា។

សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់រយៈពេលមួយឆ្នាំចុងក្រោយនេះ ជា​គន្លឹះ​ដែល​យើង​ទាំង​អស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេស​យុវជន​ដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវត្រៀមខ្លួនដើម្បីជួយជាតិ តាមរយៈការ​ប្រែក្លាយ​ស្មារតី​ស្នេហា​ជាតិឱ្យទៅជាកម្លាំងដ៏រឹងមាំពិតប្រាកដមួយ និងត្រៀមលក្ខណៈ​ជា​ស្រេច​ដើម្បី​ជួយ​ប្រទេស​ជាតិ​ នៅពេលដែលជាតិត្រូវការ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានត្រូវបានប្រកាសឱ្យប្រើជាផ្លូវការហើយ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ ២០២៦ ដោយព្រះរាជក្រម ដែលចុះ​ហត្ថ​លេខា​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់។ ច្បា​ប់​នេះ​ត្រូវ​បាន​ប្រកាស​ជាការប្រញាប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        201
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm