សម្តេចប្រធានរដ្ឋសភា៖ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភា ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតក្លាយជាសកម្មភាពជាក់ស្តែងដោះស្រាយវិបត្តិអាកាសធាតុក្នុងតំបន់

2026/05/26 08:27:00 pm        182

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូសភានៃសមាជិកអាយប៉ា និងវាគ្មិនអន្តរជាតិ ចូលជួបសម្តែងការគួរសម មុនពេលអញ្ជើញចូលរួមពិធីបើកសន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ដែលរៀបចំឡើងដោយរដ្ឋសភាកម្ពុជា ក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA)។

សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែករំលែកទស្សនទានគន្លឹះៗ និងបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលបច្ចុប្បន្នបានក្លាយជាក្តីកង្វល់រួមដ៏ស្រួចស្រាវ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់តំបន់អាស៊ានទាំងមូល។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា អាយប៉ា (AIPA) គឺជាវេទិកាដ៏មានសក្ដានុពល និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការសភារបស់យើង ។ រដ្ឋសភាកម្ពុជា បាននិងកំពុងបន្តបេសកកម្មយ៉ាងសកម្ម ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអភិបាលកិច្ច ដៃគូជាតិ និងអន្តរជាតិ ដើម្បីប្រែក្លាយរបៀបវារៈអាកាសធាតុឱ្យទៅជាសកម្មភាពពិត។ ក្នុងនោះ «ការទូតសភា» គឺជាកម្លាំងចលករដ៏សំខាន់ដែលមិនអាចខ្វះបាន។ យើងត្រូវរួមគ្នាពង្រឹងយន្តការត្រួតពិនិត្យរបស់សភាលើរាល់ការប្តេជ្ញាចិត្តនានាពាក់ព័ន្ធនឹងអាកាសធាតុ ដើម្បីធានាថា រាល់ការសម្រេចចិត្ត មិនត្រឹមតែមានភាពស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអភិបាលកិច្ចអាកាសធាតុក្នុងតំបន់អាស៊ានទាំងមូល កាន់តែមានសង្គតិភាព ភាពម៉ឺងម៉ាត់ និងស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសកលនេះ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានធ្វើការអំពាវនាវដល់ស្ថាប័នសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ាទាំងអស់ ឱ្យរួមគ្នាពង្រឹងតួនាទីស្នូលរបស់ខ្លួន ក្នុងការប្រែក្លាយការប្តេជ្ញាចិត្តផ្នែកបរិស្ថានឱ្យទៅជា «សកម្មភាពជាក់ស្តែង» ដោយឈរលើគោលការណ៍ «យកប្រជាជនជាស្នូល» និងការកសាងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ីអាគ្នេយ៍។

សម្តេចរដ្ឋសភាធិបតី ក៏បានសង្កត់ធ្ងន់លើទស្សនទានយុទ្ធសាស្ត្រសំខាន់ៗ ដោយគូសបញ្ជាក់ថា សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុមិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានការរួមគ្នារវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងយុវជន។ ភាពជាដៃគូដ៏រឹងមាំនេះ គឺជាគន្លឹះក្នុងការប្រែក្លាយច្បាប់ និងគោលនយោបាយនានា ទៅជាការអនុវត្តជាក់ស្តែង ដោយដាច់ខាតត្រូវយកប្រជាជនជាស្នូល ធានាការការពារជីវភាពរស់នៅ គាំទ្រសហគមន៍ងាយរងគ្រោះបំផុត លើកកម្ពស់កំណើនបៃតង និងមិនបោះបង់នរណាម្នាក់ចោលឡើយ។

សម្រាប់ស្ថាប័នសភា ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋ សម្តេចបានរំលេចពីមុខងារស្នូលក្នុងការរួមចំណែក តាមរយៈការរៀបចំនិងអនុម័តច្បាប់ស្តីពីអាកាសធាតុប្រកបដោយប្រសិទ្ធភាព ការអនុម័តនិងតម្រង់ទិសកញ្ចប់ថវិកាជាតិឆ្ពោះទៅរកការវិនិយោគបៃតង ការពង្រឹងការត្រួតពិនិត្យ និងការលើកកម្ពស់តម្លាភាពលើការអនុវត្តរបស់រដ្ឋាភិបាល ព្រមទាំងការកសាងទំនុកចិត្ត និងកៀរគរការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។

ឯកឧត្តម Eddy Soeparno តំណាងឱ្យគណៈប្រតិភូ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ដោយបានគូសបញ្ជាក់ថា បញ្ហាអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បច្ចុប្បន្ន បានឈានហួសពីពាក្យ «ការប្រែប្រួលអាកាសធាតុ» ហើយវាបានក្លាយជា «វិបត្តិអាកាសធាតុ» ដ៏ស្រួចស្រាវ ដែលទាមទារឱ្យគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានទទួលស្គាល់ការពិត និងដាក់ចេញនូវភារកិច្ចពិសេសរៀងៗខ្លួនដើម្បីជម្នះវិបត្តិនេះ។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋសភាកម្ពុជាក្នុងការរៀបចំសន្និសីទនេះ ដែលជាវេទិកាដ៏មានតម្លៃក្នុងការបន្តកិច្ចសន្ទនា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ទាំងលើការបន្ស៊ាំ និងការកាត់បន្ថយ ឥទ្ធិពលនៃវិបត្តិអាកាសធាតុជាសកលនេះផងដែរ។

ឯកឧត្តម Eddy Soeparno បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូទាំងអស់យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត។ ឯកឧត្តមក៏បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយបានកត់សម្គាល់ថា ត្រឹមរយៈពេល ៣លើកចុងក្រោយដែល ឯកឧត្តមមានវត្តមាននៅលើទឹកដីកម្ពុជា បានធ្វើឱ្យឯកឧត្តមមើលឃើញយ៉ាងច្បាស់ពីការរីកចម្រើនឥតឈប់ឈររបស់កម្ពុជាផងដែរ។

គណៈប្រតិភូបរទេសដែលចូលសម្តែងការគួរសមសម្តេចប្រធានរដ្ឋសភាឱកាសនេះ មាន ឯកឧត្តម Eddy Soeparno អនុប្រធានសភាប្រឹក្សាប្រជាជននៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាតំណាងឱ្យគណៈប្រតិភូអាយប៉ា ដែលរួមមានលោកជំទាវ Anna Victoria Veloso-Tuanzon អនុប្រធានគណៈកម្មាធិការពិសេសទទួលបន្ទុកកិច្ចការអាស៊ាន ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ការងារសេដ្ឋកិច្ច និងកិច្ចការបរទេស រដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន កញ្ញា Putri Maha Lima អគ្គលេខាធិការរងអាយប៉ា លោកសាស្រ្តាចារ្យ Louis Ng. មន្រ្តីជាន់ខ្ពស់ នៃមូលនីធិប្រែប្រួលអាកាសធាតុ (Tara Climate) ។

សូមជម្រាបថា សន្និសីទសភាជាតិស្តីពីអភិបាលកិច្ចអាកាសធាតុ ប្រារព្ឋធ្វើពេញមួយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ដៃគូអភិវឌ្ឍន៍ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ក្រោមកិច្ចសហការរៀបចំ និងឧបត្ថម្ភដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា លេខាធិការដ្ឋានអាយប៉ា និងមូលនិធិប្រែប្រួលអាកាសធាតុ (Tara Climate Change)៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm