ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញទំនុកចិត្តថា ស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ នឹងត្រូវនាំយកមកសហរដ្ឋអាមេរិក ឬបំផ្លាញចោល នៅសាធារណរដ្ឋឥស្លាម ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត។

មេដឹកនាំអាមេរិករូបនេះ បានសរសេរនៅលើវេទិកា Truth Social របស់លោកថា៖«អ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច (ស្តុកអ៊ុយរ៉ានីញ៉ូម) នឹងត្រូវប្រគល់ឲ្យសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីនាំយកទៅប្រទេសនេះ ហើយបំផ្លាញចោល ឬប្រសើរជាងនេះទៅទៀត គឺត្រូវបំផ្លាញចោលនៅនឹងកន្លែង ដោយសហការជាមួយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»។
កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយដោយមានទំនុកចិត្តថា អ៊ីរ៉ង់នឹងមិនដែលមានអាវុធនុយក្លេ អ៊ែរឡើយ ខណៈដែលលោកបានថ្លែងសុន្ទរកថានៅទិវារំលឹកវិញ្ញាណក្ខន្ធ នៅទីបញ្ចុះសពជាតិ Arlington ស្ថិតនៅក្នុងតំបន់ Arlington នៃរដ្ឋវើជីនៀ (Virginia)។
មន្ត្រីអ៊ីរ៉ង់បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ពួកគេមិនស្វះស្វែងដើម្បីមានអាវុធនុយក្លេអ៊ែរនោះទេ៕
