ក្រសួងការបរទេស៖ ទំនាក់ទំនងរុស្ស៊ី-EU អាស្រ័យលើថាតើក្រុងប្រ៊ុចសែលអាចផ្លាស់ប្តូរគំនិតប្រឆាំងក្រុងមូស្គូឬអត់

2026/05/26 10:11:52 pm        201

លោក Vladislav Maslennikov ប្រធាននាយកដ្ឋានកិច្ចការអឺរ៉ុបនៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់សារព័ត៌មាន Izvestia ក្នុងបទសម្ភាសន៍មួយថា ទស្សនវិស័យនៃការទំនាក់ទំនងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប អាស្រ័យលើថាតើមេដឹកនាំអឺរ៉ុប នឹងត្រៀមខ្លួនរួចរាល់ ក្នុងការពិចារណាឡើងវិញនូវគោលនយោបាយការបរទេសប្រឆាំងទីក្រុងមូស្គូរបស់ពួកគេឬអត់។

អ្នកការទូតរូបនេះ បាននិយាយថា៖«ទស្សនវិស័យនៃការទំនាក់ទំនងរបស់យើងជាមួយសហភាពអឺរ៉ុប អាស្រ័យដោយផ្ទាល់ទៅលើថាតើថ្នាក់ដឹកនាំរបស់ខ្លួន ពិតជាមានឆន្ទៈក្នុងការពិចារណាឡើងវិញនូវទិសដៅគោលនយោបាយការបរទេសប្រឆាំងរុស្ស៊ី និងគោរពផលប្រយោជន៍ស្របច្បាប់របស់យើងដែរឬទេ»។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនបានបដិសេធការសន្ទនាជាមួយអឺរ៉ុបទេ ផ្ទុយទៅវិញ ខ្លួនតែងតែស្វែងរក «ដោះស្រាយភាពខ្វែងគំនិតគ្នាជាមួយប្រទេសជិតខាងលោកខាងលិចរបស់ខ្លួន តាមរយៈការទូត»។

លោក Maslennikov បានបន្ថែមថា បច្ចុប្បន្ននេះ «ពិតជាមានការពិបាកក្នុងការនិយាយអំពីការត្រៀមខ្លួនរបស់ទីក្រុងប្រ៊ុចសែលក្នុងការស្តារឡើងវិញនូវការសន្ទនាដែលមានអត្ថន័យណាមួយជាមួយប្រទេសរបស់យើង»។ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះ បានសន្និដ្ឋានថា៖«រហូតមកដល់ពេលនេះ អ្វីៗទាំងអស់ត្រូវបានកាត់បន្ថយទៅជាការស្មានៗផ្ទៃក្នុងសហភាពអឺរ៉ុបលើបេក្ខភាពអ្នកចរចាសហភាពអឺរ៉ុបដ៏មានសក្តានុពល។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសហភាពអឺរ៉ុបមិនទាន់បានសម្រេចចិត្តច្បាស់ថា ពួកគេនឹងចរចាអ្វីជាមួយទីក្រុងមូស្គូ នៅឡើយទេ ប៉ុន្តែថាតើពួកគេនឹងអាចចរចាបានឬអត់នោះ គឺជាសំណួរដ៏សំខាន់មួយ»៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm