យោធាអ៊ីស្រាអែលបានវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធហេសបូឡាជាង ៧០ កន្លែង នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃចន្ទ។ នេះបើយោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF)។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា រយៈពេលពេញមួយថ្ងៃ ដើម្បីបញ្ចប់ការគំរាមកំហែង IDFបានវាយប្រហារលើទីតាំងហេដ្ឋារចនាសម្ព័ន្ធហេសបូឡាជាង ៧០កន្លែង ដោយប្រើប្រាស់គ្រាប់រំសេវប្រហែល ៨៥គ្រាប់ នៅក្នុងតំបន់ជាច្រើនទូទាំងប្រទេសលីបង់»។ «នៅក្នុងតំបន់ Tyre IDFបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការប្រហែល ១០កន្លែង កន្លែងផ្ទុកអាវុធ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដែលប្រើប្រាស់ដោយក្រុមហេសបូឡា ដើម្បីជំរុញការវាយប្រហារប្រឆាំងនឹងទាហានរបស់ IDF និងជនស៊ីវិលអ៊ីស្រាអែល»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានថ្លែងនាពេលមុននេះថា អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡានៅលីបង់ ដើម្បីសងសឹកការវាយប្រហារដោយយានដ្រូនរបស់ខ្លួនទៅលើកងទ័ពអ៊ីស្រាអែល ដែលកំពុងប្រតិបត្តិការនៅភាគខាងត្បូងប្រទេសនេះ និងការតាំងទីលំនៅតាមព្រំដែនអ៊ីស្រាអែល៕