នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បានរំលឹកលោកអំពីកិច្ចព្រមព្រៀងទីក្រុង Anchorage ស្តីពីអ៊ុយក្រែន និងបានសម្តែងការសោកស្តាយដែលកិច្ចព្រមព្រៀងទាំងនោះ ត្រូវបានធ្វើឲ្យ ខូចដោយ «កិច្ចខិតខំប្រឹងប្រែងឈ្លានពាន»របស់ឥស្សរជនអឺរ៉ុប និងទីក្រុងគីវ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេស។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា៖«រដ្ឋមន្ត្រីបានរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅកម្រិតខ្ពស់បំផុតតាមការស្នើរបស់សហរដ្ឋអាមេរិកនៅទីក្រុង Anchorageនៃរដ្ឋអាឡាស្កា ក្នុងខែសីហា ឆ្នាំ ២០២៥ ទាក់ទងនឹងជម្លោះអ៊ុយក្រែន និងបានសម្តែងការសោកស្តាយថា កិច្ចខិតខំប្រឹងប្រែងដែលប្រើប្រាស់អំណាចតាមអំពើចិត្តរបស់ឥស្សរជនអឺរ៉ុប និងរបបក្រុងគីវ កំពុងបំផ្លាញកិច្ចព្រមព្រៀងទាំងនេះ ដែលបានបើកផ្លូវសម្រាប់ការដោះស្រាយរយៈពេលវែងប្រកបដោយចីរភាព ដោយផ្អែកលើតុល្យភាពនៃផលប្រយោជន៍»៕
