រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានថ្លែងនៅក្នុងពិធីទទួលភ្ញៀវដ៏អស្ចារ្យមួយនៅទិវាប្រារព្ធខួបនៃការបង្កើតសហភាពអាហ្វ្រិកថា រុស្ស៊ីមើលឃើញថា នេះគឺជាបេសកកម្មរបស់ខ្លួន ដើម្បីជួយអាហ្វ្រិកពង្រឹងតួនាទីរបស់ខ្លួនជាសសរស្តម្ភនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលថ្មី។

យោងតាមប្រមុខការទូតរុស្ស៊ីរូបនេះ និន្នាការសេដ្ឋកិច្ច និងប្រជាជនរបស់ទ្វីបនេះ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាបន្ទាន់នាពេលបច្ចុប្បន្ន «កំណត់តួនាទីរបស់អាហ្វ្រិកជាសសរស្តម្ភមួយនៃសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលកំពុងលេចចេញ»។
លោកបាននិយាយថា៖«ដោយចងចាំរឿងនេះ រុស្ស៊ីមើលឃើញពីតួនាទីរបស់ខ្លួនក្នុងការជួយមិត្តភក្តិអា ហ្វ្រិករបស់ខ្លួនស្វែងរកកន្លែងរបស់ពួកគេ នៅក្នុងការពិតថ្មីនេះ។ ភូមិសាស្ត្រមិនមែនជាឧបសគ្គចំពោះមិត្តភាពទេ ហើយចំណងដ៏រឹងមាំនៃការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាដែលបង្រួបបង្រួមប្រជាជនរបស់យើង គឺជាសក្ខីភាពដ៏រស់រវើកចំពោះតួនាទីនេះ»។
លោកបានរំលឹកឡើងវិញនូវពាក្យសម្តីរបស់ប្រធានាធិបតីដំបូងរបស់ប្រទេសម៉ូសំប៊ិក លោក Samora Machel ថា សាមគ្គីភាពមិនមែនជាសប្បុរសធម៌ទេ ប៉ុន្តែជាការគាំទ្រគ្នាទៅវិញទៅមករវាងកងកម្លាំងដែលកំពុងតស៊ូ ដើម្បីគោលដៅរួម។ លោក ឡាវរ៉ូវ បានកត់សម្គាល់ថា៖«នេះគឺជាការលើកឡើងប្រកបដោយគតិបណ្ឌិត ខ្ញុំមិនអាចហ៊ានបន្ថែមអ្វីបានទៀតទេ»៕
