កាណាដាទាមទារឲ្យ​អ៊ីស្រាអែលស៊ើបអង្កេតការប្រព្រឹត្តិ «គួរឲ្យតក់ស្លុត​» ចំពោះសមាជិក​នាវាមនុស្ស​ធម៌

2026/05/26 11:24:40 pm        47

នៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ការិយាល័យរបស់លោក Mark Carney បាន​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រីកាណាដារូប​នេះ​ កាលពីថ្ងៃចន្ទ (ទី២៥ ខែឧសភា ឆ្នាំ២០២៦) បានប្រាប់ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ថា ការប្រព្រឹត្តិចំពោះសកម្មជនដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល គឺ «គួរឲ្យ​តក់ស្លុត​ណាស់​» ហើយបានពិពណ៌នាអំពីស្ថានភាព នៅតំបន់​ហ្កាហ្សាថា ជា «មហន្តរាយ»។​

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹង​ថា៖ «លោក​នាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា ការប្រព្រឹត្តិដ៏គួរឲ្យ​តក់ស្លុត ចំពោះជនស៊ីវិល ក្នុង​នោះ​រួមមាន​ទាំងពលរដ្ឋកាណាដាផង​ដែរ​ នៅលើកងនាវាដែលធ្វើដំណើរទៅកាន់​តំបន់ហ្កាហ្សា គឺមិនអាចទទួលយកបានឡើយ​ ហើយលោកបានអំពាវនាវឲ្យ​មានការស៊ើបអង្កេតឯករាជ្យ​»។

សេចក្ដី​ថ្លែង​ការណ៍បានបន្ថែម​ថា ជាមួយ​គ្នានេះ លោក Carney ក៏បានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់ប្រទេសកាណាដា ចំពោះការពង្រីកការតាំងទីលំនៅដោយ​ខុសច្បាប់របស់អ៊ីស្រាអែល អំពើហិង្សារបស់អ្នកតាំងទីលំនៅ នៅតំបន់ West Bank និងអំពើហិង្សាលើ​ជនស៊ីវិលប៉ាឡេស្ទីន។

ទោះបីជាលោក Carney កាលពីសប្តាហ៍មុន បានថ្កោលទោសការប្រព្រឹត្តិ​របស់អ៊ីស្រាអែល ចំពោះសមាជិកកងនាវាក៏ដោយ ក៏​វិសាលភាពទូលំទូលាយនៃការថ្កោលទោសរបស់លោក កាល​ពី​ថ្ងៃទី២៥ ខែឧសភា បានគូសបញ្ជាក់ពីការមាន​ទំនាក់ទំនងតានតឹង រវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយចំនួនរបស់ខ្លួន។ ស្ថានទូតអ៊ីស្រាអែល នៅទីក្រុង Ottawa មិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបាន​ឡើយ​។

គួរ​បញ្ជាក់​ថា អ្នករៀបចំកម្មវិធី បានប្រាប់​ថា សកម្មជនដែលត្រូវបានដោះលែង បន្ទាប់ពីត្រូវបានឃុំខ្លួននៅលើកងនាវាមនុស្ស​ធម៌ដែលកំពុងព្យាយាមនាំយកជំនួយទៅកាន់តំបន់ហ្កាហ្សា ត្រូវទទួលរងនូវការរំលោភបំពាន ដោយមានមនុស្សជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររបួស និងយ៉ាងហោចណាស់ ១៥នាក់ បានរាយការណ៍ពីការរំលោភ​បំពាន​ផ្លូវភេទ ក្នុង​នោះ​រួមមាន​ទាំងការរំលោភសេពសន្ថវៈផង​ដែរ​។ សេវាកម្មពន្ធនាគាររបស់អ៊ីស្រាអែល បានបដិសេធការចោទប្រកាន់ទាំងនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm